ចិន អាមេរិក នឹងរៀបចំពិធីរំលឹកខួបលើកទី ៥០ ឆ្នាំនៃសេចក្តីថ្លែងការណ៍រួមទីក្រុងសៀងហៃ
(VOVWORLD) - ចិន - សហរដ្ឋអាមេរិកនឹងរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ជាបន្តបន្ទាប់ នារយៈពេលខាងមុខ សំដៅរួមគ្នា " រំលឹកប្រវត្តិសាស្ត្រ និងឆ្ពោះទៅរកអនាគត"។
រូបថត៖ រ៉យទ័រ |
នាថ្ងៃទី១០ កុម្ភៈ យោងតាមសេចក្ដីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានឲ្យដឹងថា ឆ្នាំគំរប់ខួបលើកទី ៥០ ឆ្នាំ នៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក Nixon ទៅកាន់ប្រទេសចិន ហើយប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងសៀងហៃ។ សេចក្តីថ្លែងការណ៍នេះគឺជាឯកសាររួមដើមដំបូងដែលបានចុះហត្ថលេខាដោយប្រទេសចិន និងសហរដ្ឋអាមេរិក ដោយបានបង្កើតគោលការណ៍អភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី ជាពិសេសគោលការណ៍ "ប្រទេសចិនតែមួយ" ហើយប្រការនេះបានក្លាយទៅជា"មូលដ្ឋានគ្រឹះផ្នែកនយោបាយ " នៃប្រក្រតីភាព និងការបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោក Zhao Lijian បានឲ្យដឹងថា ចិន - សហរដ្ឋអាមេរិកនឹងរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ជាបន្តបន្ទាប់ នារយៈពេលខាងមុខ សំដៅរួមគ្នា " រំលឹកប្រវត្តិសាស្ត្រ និងឆ្ពោះទៅរកអនាគត"។
សូមបញ្ជាក់ដែរថា នាបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកនៅតែបន្តតានតឹងលើវិស័យជាច្រើន។ នាថ្ងៃទី ១០ កុម្ភៈ ទីក្រុងប៉េកាំងជាថ្មីម្តងទៀតបានស្នើឱ្យទីក្រុងវ៉ាស៊ីនតោន "ដោះស្រាយឱ្យបានសមស្រប" រាល់បញ្ហាក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក និងការពិគ្រោះយោបល់ប្រកបដោយសមភាព ព្រមទាំងចាត់ទុកថា ការគំរាមកំហែង និងការដាក់សម្ពាធមិនជួយដោះស្រាយបញ្ហានោះឡើយ ពោលគឺវាបាបំផ្លាញបរិយាកាសជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសន្ទនារវាងប្រទេសទាំងពីរផងដែរ៕