ចិន អាស៊ានចេញសេចក្ដីថ្លែងការណ៍រួមអំពីកិច្ចសហប្រតិបត្តិការសន្តិសុខ
|
ចិន អាស៊ានចេញសេចក្ដីថ្លែងការណ៍រួមអំពីកិច្ចសហប្រតិបត្តិការសន្តិសុខ |
(VOV)_នាថ្ងៃទី២៣ តុលា នៅក្នុងជំនួបសន្ទនាថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ចិនស្ដីអំពី
សន្តិសុខតំបន់ និងអភិវឌ្ឍន៍រួម ចិននិងអាស៊ានបានចេញសេចក្ដីថ្លែងការណ៍រួម ស្ដីពី
កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់។ តាមនោះ បណ្ដាយន្តការសន្ទនានឹងបានបង្កើត
ជាមួយប្រទេសនានា និងអង្គការអន្តរជាតិផ្សេងៗ។ សន្និសីទអន្តរក្រសួង ចិន-អា
ស៊ាន ស្ដីអំពីការប្រតិបត្តិច្បាប់ និងសន្តិសុខ នឹងបានរៀបចំឡើង២ឆ្នាំ/ម្តង។
ថ្លែងមតិក្នុងកិច្ចប្រជុំ ជាមួយរដ្ឋមន្ត្រីក្រសួងនគរបាលប្រទេសឡាវ ថៃ មីយ៉ាន់ម៉ា កម្ពុជា និងវៀតណាម រដ្ឋមន្ត្រីក្រសួងនគរបាលចិន Shíguān zhuī gān
បានអះអាងថា៖ ការផ្តើមគំនិតអំពីខ្សែក្រវាត់មួយ ផ្លូវមួយ បាននាំមកនូវឱកាសថ្មី
សំរាប់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់។ សេចក្ដីថ្លែងការណ៍រួមអំពិកិច្ចសហប្រតិ
បត្តិការអនុវត្តច្បាប់តាមដងទន្លេមេគង្គ ត្រូវបានអនុម័យក្នុងកិច្ចប្រជុំនេះ ហើយវៀត
ណាមនិងកម្ពុជា ត្រូវបានជ្រើសតាំងជាអ្នកសង្កេតការណ៍៕