ចិន - ឥណ្ឌាឯកភាពគ្នាកាត់បន្ថយភាពតានតឹងរវាងភាគីទាំងពីរនៅតំបន់ព្រំដែន

(VOVWORLD) - ក្នុងជំនួបសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar កាលថ្ងៃទី ១៧ ខែមិថុនា ភាគីទាំងពីរបានឯកភាពគ្នាកាត់បន្ថយភាពតានតឹងនៅតាមតំបន់ព្រំដែន។
ចិន - ឥណ្ឌាឯកភាពគ្នាកាត់បន្ថយភាពតានតឹងរវាងភាគីទាំងពីរនៅតំបន់ព្រំដែន - ảnh 1 ក្រុមរថយន្តកងទ័ពឥណ្ឌានៅភ្នំ Zojilla ភាគខាងកើត Ladakh កាលពីខែឧសភា (រូបថត៖ ANI)

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាន ឲ្យដឹងថាមូលហេតុនៃការប៉ះទង្គិចគ្នារវាងកងទ័ពនៃភាគីទាំងពីរនៅតាម តំបន់ជ្រលងភ្នំ Gan-oan គឺដោយសារតែភាគីឥណ្ឌាបានបំផ្លាញការយល់ដឹងរួមរវាងយោធានៃប្រទេសទាំងពីរ ព្រមទាំងទាមទារស្នើឲ្យភាគីឥណ្ឌាត្រូវធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដើម្បីធានាថាហេតុការន៍នស្រដៀងគ្នានេះនឹងមិនកើតមានឡើងទៀតនាពេលអនាគតផងដែរ។

ទន្ទឹមនឹងនេះរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar ក៏បានអះអាងថាគោលជំហររបស់ប្រទេសនេះចំពោះការប៉ះទង្គិចគ្នារបស់ទាហាននៃភាគីទាំងពីរនៅតាមព្រំដែន គឺសូមឲ្យភាគីទាំងពីរត្រូវការផ្តើមចេញពីបញ្ហាទូទៅតាមរយៈកិច្ចសន្ទនានិងដោះស្រាយវិវាទដោយសន្តិវិធីដើម្បីកាត់បន្ថយភាពតានតឹងនាបច្ចុប្បន្នផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ