ចិន-កូរ៉េខាងត្បូងត្រៀមរៀបចំវង់ចរចារថ្មីអំពី FTA

ចិន-កូរ៉េខាងត្បូងត្រៀមរៀបចំវង់ចរចារថ្មីអំពី FTA - ảnh 1
ចិន-កូរ៉េខាងត្បូងត្រៀមរៀបចំវង់ចរចារថ្មីអំពី FTA (koreaherald.com)


        Vovworld-រដ្ឋាភិបាលកូរ៉េខាងត្បូងនាថ្ងៃទី២មករាបានឲ្យដឹងថា ប្រទេសនេះ​និងចិននឹងដំណើរការវង់ចរចារថ្មីអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នា​
សប្ដាហ៍ខាងមុខ។ ក្រសួងថាមពលឧស្សាហកម្មនិងពាណិជ្ជកម្មកូរ៉េខាងត្បូង
(MOTIE) បានឲ្យដឹងថា វង់ចរចារលើកទី៩អំពី FTA រវាងប្រទេសទាំងពីរនឹង​ត្រូវ​បានដំណើរការចាប់ពីថ្ងៃទី៦ដល់១០មករានៅ Hsi An ខេត្ត Shaanxi ភាគ​ពាយ័ព្យ​
ចិន។ វង់ចរចារនេះនឹងប្រមូលផ្ដុំទៅលើបញ្ហាកំរិតសេរីភាពទំនិញ ពិភាគ្សាបន្ថែម​អំពីបញ្ជីឈ្មោះមុខទំនិញត្រូវបានសេរីភាវូបនីយកម្ម។ អ្នកឯកទេសនៃ​ប្រទេស​
ទាំង​ពីរក៏បានពិភាគ្សាអំពីបញ្ហាបើកទ្វាសេវាកម្មនិងទីផ្សារវិនិយោគ។ មុននោះ
ភាគី​ទាំងពីរបានសំរេចដំណាក់កាលទី១រួមមានវង់ចរចារចំនួន៧ពីដើមខែកញ្ញា
ឆ្នាំ​២០១៣ តាមរយៈនោះភាគីទាំងពីរបានយល់ព្រមលក្ខ័ណជាសារវន្តនៃកិច្ច
ព្រមព្រៀង FTA ទ្វេភាគី។ នាបច្ចុប្បន្ន ចិនជាដៃគូរពាណិជ្ជកម្មឈរលំដាប់ថ្នាក់ទី
១របស់​កូរ៉េ​ខាងត្បូង។ គិតតាំងពីពេលប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូត
នាឆ្នាំ១៩៩២​មក តំលៃពាណិជ្ជកម្មទ្វេភាគីជាប្រចាំឆ្នាំបានកើនឡើងជិត៥០ដង​
ទទួលបាន​២៥៦​ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០១២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ