ចិនកែសម្រួលស្តង់ដារធ្វើរោគវិនិច្ឆ័យ និងការព្យាបាលកូវីដ ១៩

(VOVWORLD) - នាថ្ងៃទី ៦ មករាដដែល ក្រសួងការបរទេសចិនបានស្នើឱ្យសហភាពអឺរ៉ុប (EU) ធ្វើការវាយតម្លៃប្រកបដោយសត្យានុម័ត និងយុត្តិធម៌អំពីស្ថានភាពជំងឺរាតត្បាតរបស់ចិន។
ចិនកែសម្រួលស្តង់ដារធ្វើរោគវិនិច្ឆ័យ និងការព្យាបាលកូវីដ ១៩ - ảnh 1អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងទីក្រុងសៀងហៃ ប្រទេសចិន កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។ រូបថត៖ THX/VNA

គណៈកម្មការសុខាភិបាលជាតិចិន កាលពីថ្ងៃទី ៦ មករាបានប្រកាសពីការកែសម្រួលវិធានការណ៍គ្រប់គ្រង និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ សំដៅបង្កើនប្រសិទ្ធភាពដល់ការព្យាបាលអ្នកជំងឺកូវីដ ១៩។ យោងតាមសេចក្ដីជូនដំណឹង គណៈកម្មការសុខាភិបាលជាតិនឹងបំពេញបន្ថែមការធ្វើតេស្តអង់ទីហ្សែនវិជ្ជមានធ្វើជាស្តង់ដារវិនិច្ឆ័យ និងកែសម្រួលលក្ខណៈវិនិច្ឆ័យសម្រាប់អនុញ្ញាតឱ្យអ្នកជំងឺកូវីដ ១៩ ចេញពីមន្ទីរពេទ្យ។

នាថ្ងៃទី ៦ មករាដដែល ក្រសួងការបរទេសចិនបានស្នើឱ្យសហភាពអឺរ៉ុប (EU) ធ្វើការវាយតម្លៃប្រកបដោយសត្យានុម័ត និងយុត្តិធម៌អំពីស្ថានភាពជំងឺរាតត្បាតរបស់ចិន។ អញ្ជើញថ្លែងនៅក្នុងសន្និសីទកាសែតនៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Mao Ning បានសង្កត់ធ្ងន់ថា វិធានការបង្ការជំងឺរាតត្បាតដែលចិនកំពុងអនុវត្តន៍គឺមានលក្ខណៈវិទ្យាសាស្ត្រសមស្រប និងមិនប៉ះពាល់ដល់ការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជនតាមប្រក្រតី ក៏ដូជាកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេស។ ចិនមានគោលបំណងថាប្រទេសផ្សេងទៀតមិនគប្បីធ្វើសកម្មភាពរើសអើងឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ