ចិនចេញសេចក្ដីប្រកាសថ្កោលទោសអាមេរិកជុំវិញរឿង Covid-19
(VOVWORLD) - ក្រសួងការបរទេសចិនបានប្រកាសឯកសារមួយដែលបដិសេធការរិះគន់និងការចោទប្រកាន់របស់អាមេរិកតម្រង់ទៅលើចិន ជុំវិញជំងឺរាតត្បាតសកល Covid-19។
នាថ្ងៃទី៩ ឧសភា ក្រសួងការបរទេសចិនបានបង្ហោះលើគេហទំព័រ ស្ថាប័ននេះនូវខ្លឹមសារសង្ខេបនៃឯកសារនេះ។
ដំបូងបង្អស់ ក្រសួងការបរទេសចិនបានដកស្រង់ទំលាប់នានាស្ដីពីការ ដាក់ឈ្មោះឲ្យជំងឺរាតត្បាតរបស់ WHO ដើម្បីអះអាងថា SARS-CoV-2 មិន មែនជា “វីរុសចិន” ឬ “វីរុសវូហាន” នោះទេ។ ស្ដីពីប្រភពដើមនៃជំងឺរាតត្បាត នេះវិញ ប៉េកាំងចាត់ទុកថា ការដែលទីក្រុងវូហានជាទីកន្លែងរកឃើញជំងឺដើម ដំបូងមិនមានន័យថា ប្រភេទវីរុសនេះមានប្រភពដើមនៅវូហាននោះទេ។ ចម្លើយសម្រាប់សំណួរនេះនៅតែមិនទាន់ត្រូវបាន “បំភ្លឺយ៉ាងច្បាស់” នៅ ឡើយ។ បន្ទប់ពិសោធន៍នៃវិទ្យាស្ថានវីរុសវិទ្យាវូហានដែលត្រូវបានសង្កត់ ធ្ងន់ជា “គម្រោងសហប្រតិបតិ្តការមួយរវាងរដ្ឋាភិបាលចិននិងបារាំង” ក៏ “មិន មានសមត្ថភាពអភិវឌ្ឍនិងផលិត” វីរុសស្រដៀងនឹង SARS-CoV-2 នោះ ឡើយ។ ចិនបានអះអាងថា ព័ត៌មានស្ដីពីជំងឺរាតត្បាតត្រូវបានប្រកាសជា សាធារណៈ តម្លាភាព និងមានការទទួលខុសត្រូវ គ្មានការលាក់បាំង ជូន ព័ត៌មានខុសការពិត រាយការណ៍យឺតយ៉ាវ ឬមិនត្រឹមត្រូវអំពីសភាពការណ៍ ជំងឺនោះទេ ព្រមទាំងសង្កត់ធ្ងន់ឡើងវិញថា ខ្លួនក៏ជា “ជនរងគ្រោះនៃការជូន ព័ត៌មានខុសការពិត” ផងដែរ៕