ចិន​ចោទប្រកាន់អាមេរិក​រំលោភ​លើច្បាប់របស់​ WTO ខណៈដែលដក​ បទបញ្ញត្តិពាណិជ្ជកម្មពិសេសសម្រាប់ហុងកុង

(VOVWORLD) - ថ្លែងនៅក្នុងសន្និសីទកាសែត អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក Gao Feng បានឲ្យដឹងថាបទបញ្ញត្តិពាណិជ្ជកម្មពិសេសសម្រាប់ហុងកុង ត្រូវបានសមាជិកទាំងអស់នៃ WTO ទទួលស្គាល់ ហើយមិនពឹងផ្អែកលើសហរដ្ឋអាមេរិកតែម្នាក់ឯងនោះឡើយ។
ចិន​ចោទប្រកាន់អាមេរិក​រំលោភ​លើច្បាប់របស់​ WTO ខណៈដែលដក​ បទបញ្ញត្តិពាណិជ្ជកម្មពិសេសសម្រាប់ហុងកុង - ảnh 1 អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក Gao Feng (រូបថត៖ AP)

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក Gao Feng នាថ្ងៃទី ៤ ខែមិថុនា បានអះអាងថា សេចក្ដីសម្រេចចិត្តរបស់សហរដ្ឋអាមេរិកស្ដីពីការដកបទបញ្ញត្តិពាណិជ្ជកម្មពិសេសចំពោះតំបន់រដ្ឋបាលពិសេសហុងកុងគឺជាការរំលោភបំពានលើបទបញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។

ថ្លែងនៅក្នុងសន្និសីទកាសែត លោក Gao Feng បានឲ្យដឹងថាបទបញ្ញត្តិពាណិជ្ជកម្មពិសេសសម្រាប់ហុងកុង ត្រូវបានសមាជិកទាំងអស់នៃ WTO ទទួលស្គាល់ ហើយមិនពឹងផ្អែកលើសហរដ្ឋអាមេរិកតែម្នាក់ឯងនោះឡើយ។

សូមបញ្ជាក់ដែរថា មុននេះ នាថ្ងៃទី ២៩ ខែឧសភាប្រធានាធិបតីអាមេរិកលោក  Donald Trump បានប្រកាសថាសហរដ្ឋអាមេរិកនឹងលុបចោលរាល់ការអនុគ្រោះពាណិជ្ជកម្មពិសេសម្រាប់ហុងកុង បន្ទាប់ពីទីក្រុងប៉េកាំងបានអនុម័តលើច្បាប់សន្តិសុខជាតិហុងកុងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ