(VOVWORLD) - រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi អះអាងថា
ប្រទេសនេះនឹងរក្សា ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាន់ខ្ពស់ជាមួយ
រុស្ស៊ីក្នុងឆ្នាំ២០១៨ ព្រមទាំងជំរុញទំនាក់ទំនងមានលក្ខណៈស្ថាបនា
ជាមួយអាមេរិក។
រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi (រូបថត៖ AFP/TTXVN) |
ថ្លែងមតិលើកាណាល់ ទូរទស្សន៍ CGTN នាថ្ងៃទី២៥ ធ្នូ រដ្ឋមន្រ្តីលោក Wang Yi បានលើកច្បាស់ថា
ចិននឹងជំរុញការអភិវឌ្ឍន៍យ៉ាងស្មោះត្រង់ក្នុងទំនាក់ទំនងជាមួយអាមេរិក រក្សា ទំនាក់ទំនងសហ
ប្រតិបតិ្តការយុទ្ធសាស្ត្រជាន់ខ្ពស់ជាមួយរុស្ស៊ី ហើយពង្រឹង កម្លាំងចលកដ៏ល្អប្រសើរនៃទំនាក់
ទំនងជាមួយសហភាពអឺរ៉ុប (EU)។
ក្រៅពីនោះ តាមលោក Wang Yi ថា ចិននឹងអភិវឌ្ឍន៍ទំនាក់ទំនងស្ថិរភាព និងតុល្យភាព
ជាមួយបណ្ដាមហាអំណាចពិភពលោក ធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងមិត្តភាពជាមួយ
ប្រទេសជិតខាងនិងបង្កើនទំនាក់ទំនងសហប្រតិបតិ្តការជាមួយប្រទេសកំពុងអភិវឌ្ឍន៍នានាផង
ដែរ៕