ចិនដាក់ទណ្ឌកម្មប្រធានគណៈកម្មាធិការកិច្ចការបរទេសសភាជាន់ទាបអាមេរិក ដោយសារទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ (ចិន)
(VOVWORLD) - លោក McCaul ក៏ជាប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាជាន់ទាបផងដែរ។
សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ហើយក៏ជាប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក លោក Michael McCaul ។ រូបថត៖ រ៉យទ័រ។ |
ក្រសួងការបរទេសចិន កាលពីយប់ថ្ងៃទី ១៣ មេសា បានសម្រេចចិត្ត ចាត់វិធានការតបតវិញចំពោះសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ហើយក៏ជាប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក លោក Michael McCaul ដោយសារដំណើរទស្សនកិច្ចរបស់លោកទៅកាន់កោះតៃវ៉ាន់ (ចិន)។
ការសម្រេចចិត្តរបស់ក្រសួងការបរទេសចិនក្នុងការបញ្ជាក់ពីហេតុផលសម្រាប់ "ចាត់វិធានការតបតវិញ" គឺដោយសារតែលោក Michael McCaul សមាជិកសភាមកពីរដ្ឋតិចសាស់ នាប៉ុន្មានឆ្នាំថ្មីៗនេះ តែងតែនិយាយ និងធ្វើសកម្មភាព"ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន" ដែលធ្វើឱ្យខូចខាតដល់ផលប្រយោជន៍របស់ប្រទេសនេះ។ "នាពេលថ្មីៗនេះបានដឹកនាំគណៈប្រតិភូទៅទស្សនាកោះតៃវ៉ាន់របស់ចិន" ។ លោក McCaul ក៏ជាប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាជាន់ទាបផងដែរ។ កាលពីសប្តាហ៍មុន លោកបានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ (ចិន) ហើយជួបមេដឹកនាំកោះ Tsai Ing-wen ផងដែរ៕