ចិនដាក់ទណ្ឌកម្មលើសមាជិក គណៈរដ្ឋមន្ត្រី ចំនួន ៣០ រូបរបស់អតីតប្រធានាធិបតីលោក Donald Trump
(VOVWORLD) - ចិនបានសម្រេចចិត្តដាក់ទណ្ឌកម្មលើមនុស្សចំនួន ២៨ នាក់ ពីបទ រំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ចិន។
នៅយប់ថ្ងៃទី ២០ ខែមករា ក្រសួងការបរទេសចិនបានប្រកាសថា ទីក្រុងប៉េកាំងបានដាក់ទណ្ឌកម្មលើមន្ត្រីនិងសមាជិកគណៈរដ្ឋមន្ត្រីជិត ៣០ រូបរបស់អតីតប្រធានាធិបតីអាមេរិក ក្នុងនោះមានអតីតរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ពីបទរំលោភបំពានលើអធិបតេយ្យភាពរបស់ចិន។
ជាក់ស្ដែង ចិនបានសម្រេចចិត្តដាក់ទណ្ឌកម្មលើមនុស្សចំនួន ២៨ នាក់ ពីបទ រំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ចិន។ យោងតាមក្រសួងការបរទេសចិនបានអោយដឹងថាមនុស្សទាំងនេះបានរៀបចំផែនការ ជំរុញ និងអនុវត្តន៍ទង្វើនានាដើម្បីជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន ប្រមាថប្រជាជនចិន និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងចិន - អាមេរិកយ៉ាងធ្ងន់ធ្ងរផងដែរ៕