ចិនដាក់ស្ថានីយ៍ខួងប្រេង Haiyang Shiyou-981 ជាអំពើរំលោភ UNCLOS

(VOVworld)-ចិនដាក់ស្ថានីយ៍ខួងប្រេង​ Haiyang Shiyou-981ចូលក្នុងតំបន់ សមុទ្រ
វៀតណាមជាអំពើរំលោភ UNCLOS។ នេះជាការអះអាងរបស់ លោក Ezequiel
Ramoneda អ្នកសម្របសម្រួលនៃមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីអាគ្នេយ៍ នៃមហា
វិទ្យាល័យជាតិ La Plata របស់ប្រទេសអាហ្សង់ទីន ស្តីពីអំពើរបស់ភាគី ចិននា
ប៉ុន្មានថ្ងៃកន្លងទៅ។ លោក Ezequiel Ramoneda អះអាងថា តាមអនុ សញ្ញាអ.ស.ប
ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)ថា ជាប្រទេសឆ្នេរសមុទ្រ វៀតណាមមាន
អធិបតេយ្យភាពលើធនធានធម្មជាតិគ្រប់ប្រភេទ ក៏ដូចជាចំពោះ រាល់សកម្មភាព
រុករកនិងធ្វើអាជីវកម្មក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ)និងតបន់ ខ្ពង់រាបបាតសមុទ្រ
របស់ខ្លួនដើម្បីគោលដៅសេដ្ឋកិច្ច។ ប៉ុន្តែ ប្រទេសចិនបាន ដាក់ស្ថានីយ៍ Haiyang
Shiyou-981 ចូលក្នុងតំបន់ឡូ១៤៣លើសមុទ្រខាងកើត គឺរំលោភទៅលើសិទ្ធិ
អធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការរបស់វៀតណាមចំពោះ តំបន់សមុទ្រនេះ។​
ក្រោយពីនោះ អ្នកប្រាជ្ញជាជនអាហ្សង់ទីន១រូបនេះ ក៏បានគាំទ្រ គោលជំហរ
របស់វៀតណាម ក្នុងការដោះស្រាយភាពតានតឹងជាមួយចិន នោះគឺ លើកកំពស់
ឪការចរចារដោយឈរលើមូលដ្ឋាននៃបណ្តាឯកសារគតិយុត្តអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ