ចិនដាស់តឿនឲ្យអាល្លឺម៉ង់រួមដៃគ្នាការពារពាណិជ្ជកម្មពហុភាគី
(VOVWORLD) -ប្រទេសចិន និងអឺរ៉ុបមានផលប្រយោជន៍ដូចគ្នា ក្នុងកិច្ចការពាររាល់បទបញ្ញត្តិជា មូលដ្ឋានរបស់ ប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ យោងតាមថ្នាក់ដឹកនាំចិនរូបនេះបានឲ្យដឹងថា ប្រទេសទាំងពីរចាំបាច់ត្រូវការពារពាណិជ្ជកម្មសេរី និងលទ្ធិពហុភាគី។
អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងប្រធានរដ្ឋចិនលោក Xi Jinping (រូបថត៖ THX / TTXVN) |
នាថ្ងៃទី ៦ ខែកញ្ញា នៅក្នុងជំនួបជាមួយអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នៅទីក្រុងប៉េកាំង ប្រធានរដ្ឋចិនលោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសនេះ និងអឺរ៉ុបមានផលប្រយោជន៍ដូចគ្នា ក្នុងកិច្ចការពាររាល់បទបញ្ញត្តិជា មូលដ្ឋានរបស់ ប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ យោងតាមថ្នាក់ដឹកនាំចិនរូបនេះបានឲ្យដឹងថា ប្រទេសទាំងពីរចាំបាច់ត្រូវការពារពាណិជ្ជកម្មសេរី និងលទ្ធិពហុភាគី។ លោកបានប្រកាសថា ចិននឹងបើកចំហទីផ្សារ ពោលគឺចាប់ផ្ដើមពីវិស័យផលិតកម្ម រហូតដល់សេវាកម្ម និងហិរញ្ញវត្ថុ ដោយនាំមកនូវឱកាសជាច្រើនដល់អាល្លឺម៉ង់ និងប្រទេសដទៃនៅលើពិភពលោក។
មុននេះ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានជួបចរចាជាផ្លូវការជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសម្ចាស់ផ្ទះ លោក Li Keqiang ផងដែរ៕