ចិនតភ្ជាប់ជើងហោះហើរដឹកភ្ញៀវជាប្រចាំជាមួយប្រទេសចំនួន ៥៨
(VOVWORLD) - បន្ទាប់ពីបន្ធូរបន្ថយការគ្រប់គ្រងជំងឺរាតត្បាតកូរីដ ១៩ ចាប់ពីថ្ងៃទី ៨ មករាមក ទីផ្សារអាកាសចរណ៍ស៊ីវិលនៃប្រទេសនេះបានស្ដារឡើងវិញយ៉ាងឆាប់រហ័ស ដោយចំពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណី។
អ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំងក្នុងប្រទេសចិនកាលពីថ្ងៃទី២៧ ខែធ្នូ។ រូបថត៖ រ៉យទ័រ |
នាយកដ្ឋានអាកាសចរណ៍ស៊ីវិលចិនកាលពីថ្ងៃទី ១៦ ខែកុម្ភៈ បានឲ្យដឹងថា ប្រទេសនេះបានតភ្ជាប់ជើងហោះហើរដឹកភ្ញៀវតាមកាលវិភាគជាមួយប្រទេសចំនួន ៥៨ នៅលើពិភពលោក ក្នុងនោះបណ្ដាប្រទេសអាស៊ីប៉ាស៊ីហ្វិកស្រូបយកជាង ៧០% នៃចំនួនជើងហោះហើរបង្កើនបន្ថែម។
អញ្ជើញថ្លែងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ១៦ ខែកុម្ភៈ នៅទីក្រុងប៉េកាំង មន្ត្រីមួយរូបនៃនាយកដ្ឋានអាកាសចរណ៍ស៊ីវិលចិនបានឲ្យដឹងថា បន្ទាប់ពីបន្ធូរបន្ថយការគ្រប់គ្រងជំងឺរាតត្បាតកូរីដ ១៩ ចាប់ពីថ្ងៃទី ៨ មករាមក ទីផ្សារអាកាសចរណ៍ស៊ីវិលនៃប្រទេសនេះបានស្ដារឡើងវិញយ៉ាងឆាប់រហ័ស ដោយចំពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណី។
មុននេះ យោងតាមការប្រកាសពីតំណាង ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) ក្នុងរយៈពេលពីរខែខាងមុខ (ខែមីនា និងខែមេសា ឆ្នាំ ២០២៣) ជើងហោះហើរចំនួន ៩/១០ ទៅកាន់ចិននឹងត្រូវបានស្តារឡើងវិញបន្ទាប់ពីរយៈពេលជិត ៣ ឆ្នាំអាក់ខានដោយសារជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕