ចិនត្រៀមខ្លួនជាស្រេចសំរាប់សង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក

(VOVWORLD) - នាថ្ងៃទី ៣ កក្កដា ចិនបានប្រកាសថា ប្រទេសនេះបានត្រៀមរៀបចំដ៏គ្រប់ គ្រាន់សំរាប់សង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកក្នុងកាលៈទេសៈភាពតានតឹង ពាណិជ្ជកម្មកាន់តែកើនឡើងរវាងវ៉ាស៊ីនតោននិងប៉េកាំង។ 
ចិនត្រៀមខ្លួនជាស្រេចសំរាប់សង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក  - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang 

នាថ្ងៃទី ៣ កក្កដា ចិនបានប្រកាសថា ប្រទេសនេះបានត្រៀមរៀបចំដ៏គ្រប់គ្រាន់សំរាប់សង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកក្នុងកាលៈទេសៈភាពតានតឹង ពាណិជ្ជកម្មកាន់តែកើនឡើងរវាងវ៉ាស៊ីនតោននិងប៉េកាំង។ ឆ្លើយសំណួររបស់ មជ្ឈដ្ឋានអ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បានឲ្យដឹងថា៖ ប្រទេសនេះបានត្រៀមរៀបចំដ៏ពេញលេញកញ្ចប់វិធានការចាំបាច់មួយដើម្បីការពារផលប្រយោជន៍ជាតិ។ ទាក់ទិនដល់ការដែលស្ថាប័នព័ត៌មាននិងផ្សព្វផ្សាយអាមេរិក (NTIA) ព្រមានគណៈកម្មាធិការគមនាគមន៍អាមេរិក (FCC) បដិសេធន៍ពាក្យសូមផ្គត់ផ្គង់សេវាកម្មទូរគមនាគមន៍នៅទីផ្សារអាមេរិករបស់ក្រុមហ៊ុនទូរគមនាគមន៍ចិន China Mobile លោក Lu Kang រិះគន់អាមេរិកថាកំពុងប្រកាន់ទស្សនៈពីសម័យកាលសង្គ្រាមត្រជាក់។ នាថ្ងៃទី ៦ កក្កដា អាមេរិកនឹងដាក់ពន្ធចំពោះ ទំនិញនាំចូលពីចិនដែលមានតំលៃ ៣៤ ពាន់លានដុល្លាអាមេរិក ហើយប៉េកាំង នឹងមានទង្វើតបតវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ