ចិនត្រៀមខ្លួនជាស្រេចសហការជាមួយអាស៊ានដើម្បីអភិវឌ្ឍន៍វ៉ាក់សាំងបង្ការប្រឆាំងនឹងជំងឺ Covid-19

(VOVWORLD) - ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ានលោក Deng Xijun កាលពីថ្ងៃទី ១១ ខែមិថុនាបានប្រកាសថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចសហការជាមួយបណ្តាប្រទេសអាស៊ានដើម្បីស្រាវជ្រាវនិងអភិវឌ្ឍន៍វ៉ាក់សាំងបង្ការប្រឆាំងនឹងជំងឺរាតត្បាតសកល Covid-19 ។
ចិនត្រៀមខ្លួនជាស្រេចសហការជាមួយអាស៊ានដើម្បីអភិវឌ្ឍន៍វ៉ាក់សាំងបង្ការប្រឆាំងនឹងជំងឺ Covid-19 - ảnh 1 គំរូវ៉ាក់សាំងប្រឆាំងនឹង Covid-19 នៅរោងចក្រផលិតឱសថជាតិចិន (Sinopharm) នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ១១ ខែមេសាឆ្នាំ ២០២០ (រូបថត៖ THX / TTXVN)

ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានតាមអនឡាញ លោកឯកអគ្គរដ្ឋទូត Deng Xijun បានឲ្យដឹងថា ភាគីទាំងពីរមានកិច្ចសហប្រតិបត្តិការមួយចំនួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតចាប់តាំងពីជំងឺ Covid-19 បានផ្ទុះឡើងនៅក្នុងតំបន់ ព្រមទាំងជម្រុញការស្រុះចិត្តគ្នាក្នុងតំបន់ស្តីពីដំណោះស្រាយទប់ស្កាត់ជាសមូហភាពឲ្យបានខ្លាំងក្លាថែមទៀត ព្រមទាំងបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងភាគីទាំងពីរផងដែរ។

លោក Deng Xijun បានបន្ថែមទៀតថាចិននិងអាស៊ានមានសក្តានុពល សហប្រតិបត្តិការដ៏ធំធេងក្នុងការស្រាវជ្រាវ អភិវឌ្ឍន៍និងផលិតវ៉ាក់សាំងបង្ការប្រឆាំងនឹងជំងឺ Covid-19 ហើយទីក្រុងប៉េកាំងរំពឹងថានឹងសហការគ្នា លើវិស័យនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ