ចិនត្រូវបញ្ចប់សកម្មភាពវាយប្រហារទៅលើអ្នកនេសាទវៀតណាមនៅដំបន់សមុទ្រ Hoang Sa
|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh (VOV) |
Vovworld-តាមព័ត៌មានពីស្ថាប័នមានសមត្ថកិច្ចវៀតណាមថា ក្នុងថ្ងៃទី១និង
ទី១៤សីហា បណ្ដាទូកនេសាទ Quang Ngai មានផ្លាក QNg 96416TS និង QNg96674
TS ត្រូវវាយប្រហារដោយនាវាចិនពេលដែលធ្វើសកម្មភាពនេសាទនៅដំបន់ប្រជុំ
កោះ Hoang Sa។ ធ្ងន់ធ្ងរជាងទៀត នាថ្ងៃទី១៥សីហា ក្នុងពេលដែលធ្វើសកម្មភាព
ធម្មតានៅដំបន់ប្រជុំកោះ Hoang Sa ទូកនេសាទ QNg96697TS ត្រូវកាណូតកៅស៊ូ
ចំនួន២មានស្លាក២០៧របស់ចិនទប់ស្កាត់វាយបំផ្លាញយកទ្រពសម្បត្តិមួយចំនួន
ដោយខុសច្បាប់និងវាយអ្នកនេសាទ។
នាថ្ងៃទី៩កញ្ញា ឆ្លើយសំនួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះសកម្មភាពពោលខាងលើរបស់ចិន អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម
លោក Le Hai Binh បានលើកច្បាស់ថា៖
“នាថ្ងៃទី៩កញ្ញាក្រសួងការបរទេសវៀតណាមបានជួបជាមួយដំណាងស្ថានទូតចិន
ប្រចាំនៅហាណូយដើម្បីបញ្ជូនកំណត់ទូតប្រឆាំងជំទាស់។ នេះជាបណ្ដាសកម្មភាពរំលោភលើអធិបតេយ្យភាពសិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការរបស់វៀតណាមនៅសមុទ្រខាងកើត រំលោភច្បាប់អន្តរជាតិនិងស្មារតីសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រខាងកើត (DOC)។ វៀតណាមសំណូមពរភាគីចិនស៊ើបអង្គេតនិងដោះស្រាយម៉ឹងម៉ាត់អំពើររបស់កំលាំងមាន
សមត្ថកិច្ចចិនទន្ទឹមនឹងនោះមិនទុកឲ្យកើតមានឡើងសកម្មភាពពោលខាងលើតទៅ
ទៀតនិងសង់ការខូចខាតសំរាប់អ្នកនេសាទវៀតណាម៕”