ចិនធ្វើការយកពន្ធបន្ថែមទៅលើការទំនិញនាំចូលពីអាមេរិកដែលមានតម្លៃ ១៦ ពាន់លានដុល្លារអាមេរិក

(VOVWORLD) - នាថ្ងៃទី ៨ ខែសីហា ក្រសួងពាណិជ្ជកម្មចិនបានប្រកាសថាប្រទេសនេះនឹងយកពន្ធ បន្ថែមចំនួន 25% លើទំនិញនាំចូលពីសហរដ្ឋអាមេរិកដែលមានចំនួនតម្លៃសរុប 16 ពាន់លានដុល្លារ។ មុខទំនិញត្រូវបានយកពន្ធរួមមានប្រេងរ៉ែ ផលិតផល ដែកថែប រថយន្តនិងឧបករណ៍សុខាភិបាលជាដើម។
ចិនធ្វើការយកពន្ធបន្ថែមទៅលើការទំនិញនាំចូលពីអាមេរិកដែលមានតម្លៃ ១៦ ពាន់លានដុល្លារអាមេរិក - ảnh 1 ចិនធ្វើការយកពន្ធបន្ថែមទៅលើការទំនិញនាំចូលពីអាមេរិកដែលមានតម្លៃ ១៦ ពាន់លានដុល្លារអាមេរិក      (រូបថតឧទាហរណ៍)

សេចក្តីសម្រេច នេះត្រូវបាននាំចេញ ១ថ្ងៃបន្ទាប់ពីរដ្ឋាភិបាលអាមេរិកបានប្រកាសថានឹងមានទំនិញបន្ថែមរបស់ចិន ដែលមាន តម្លៃ 16 ពាន់លានដុល្លារត្រូវរងការយកពន្ធ 25% ចាប់ថ្ងៃទី ២៣ ខែសីហា ទង្វើរនេះបានចាត់ទុកថានឹងធ្វើឲ្យសង្រ្គាមពាណិជ្ជកម្មរវាង អាមេរិកនិងចិនកាន់តែ កើនឡើងយ៉ាងតានតឹងថែមទៀតផងដែរ។

សកម្មភាពទាំងនេះរបស់ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងបានសរឲ្យឃើញថា ប្រទេសមានខឿនសេដ្ឋកិច្ចធំជាងគេទាំងពីរនេះហាក់ដូចជាមិនចង់កាត់បន្ថយ ភាពតានតឹងក្នុងសង្គ្រាមពាណិជ្ជកម្មដែលកំពុងឡើងជណ្តើរនាបច្ចុប្បន្នឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ