ចំនួនករណីឆ្លង Covid-19 នៅវៀតណាមកើនឡើង៦២១ករណី

(VOVWORLD) - រហូតមកដល់ពេលនេះ វៀតណាមមានអ្នកជម្ងឺ Covid-19 ចំនួន ៣៧៣/៦២១នាក់ត្រូវបានប្រកាសជាសះស្បើយ និងមានអ្នកស្លាប់ចំនួន៦ នាក់។

នាព្រឹកថ្ងៃទី៣ សីហា គណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធ ប្រឆាំងជម្ងឺ Covid-19 បានជូនដំណឹងថា គិតដល់វេលាម៉ោង៦ព្រឹកថ្ងៃនេះ វៀតណាមបានកត់ត្រាករណីឆ្លង Covid-19 ចំនួន១ករណីបន្ថែមទៀតនៅ ខេត្ត Quang Ngai នាំចំនួនករណីឆ្លងជម្ងឺសរុបនៅវៀតណាមឡើងដល់ ៦២១ករណី។ អ្នកជម្ងឺទី៦២១ ជាស្ត្រី អាយុ៦០ឆ្នាំ នៅស្រុក Binh Son ខេត្ត Quang Ngai ដែលធ្លាប់បានទៅថែទាំអ្នកជម្ងឺនៅមន្ទីរពេទ្យ Da Nang។

រហូតមកដល់ពេលនេះ វៀតណាមមានអ្នកជម្ងឺ Covid-19 ចំនួន ៣៧៣/៦២១នាក់ត្រូវបានប្រកាសជាសះស្បើយ និងមានអ្នកស្លាប់ចំនួន៦ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ