ចំនួនករណីឆ្លងកូវីដ ១៩ ក្នុងសហគមន៍នៅកម្ពុជាកំពុងតែកើនឡើង

(VOVWORLD) - នៅព្រឹកថ្ងៃទី ២២ ខែមីនានេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាស រកឃើញករណីឆ្លងកូវីដ ១៩ចំនួន ៧៣ ករណីទៀត ដែលក្នុងនោះមានករណីចំនួន ៧១ ករណីដែលឆ្លងសហគមន៍និងករណីពីរជាករណីនាំចូល។

ករណីឆ្លងថ្មីកូវីដ ១៩  ត្រូវបានរកឃើញនៅតាមសហគមន៍នានាក្នុងប្រទេសកម្ពុជា តាមបណ្តាខេត្តដូចជា ព្រះសីហនុ កំពង់ធំ កណ្តាល សៀមរាប ព្រៃវែង កែបនិងរាជធានីភ្នំពេញ។ ក៏នៅព្រឹកថ្ងៃទី ២២ ខែមីនានេះដែរ បុរសអាយុ ៧៥ ឆ្នាំម្នាក់ នៅរាជធានីភ្នំពេញ បានស្លាប់ដោយជំងឺកូវីដ ១៩។

ចាប់ពីថ្ងៃទី ២០ ខែកុម្ភៈរហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញចំនួន ១២៣៣ ដែលឆ្លងកូវីដ ១៩  នៅក្នុងសហគមន៍។ ជាសរុបកម្ពុជាបានកត់ត្រាករណីឆ្លងកូវីដ -១៩ ចំនួន ១.៧៥៣ ករណី ដែលក្នុងនោះចំនួន ៩៦៧ ករណីបានព្យាបាលជាសះស្បើយ និងករណី ៤ នាក់បានស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ