ចំនួនករណីឆ្លងកូវីដ ១៩ ថ្មី ថយចុះបន្តិច ករណី F0 ជាង៨៣០០នាក់បានជាសះស្បើយ
(VOVWORLD) - ក្នុងអំឡុងពេលថ្ងៃនោះ ករណី F0 ចំនួន ៨.៣៨១ ត្រូវបានប្រកាសថាបានជាសះស្បើយ ដែលនាំឱ្យចំនួនករណីជាសះស្បើយសរុបដល់ ៩.៥៩១.៤៨៦ ករណី។
ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតចាប់ពីម៉ោង ៤រសៀល ថ្ងៃទី១៦ ខែមិថុនា ដល់ម៉ោង ៤រសៀល ថ្ងៃទី១៧ ខែមិថុនា ប្រព័ន្ធគ្រប់គ្រងករណីជំងឺកូវីដ ១៩ វៀតណាមបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ៧២៣ ករណី (ថយចុះ ៥១ ករណីបើធៀបនឹងថ្ងៃមុន) នៅតាមខេត្តក្រុងចំនួន៤៦។
ក្នុងអំឡុងពេលថ្ងៃនោះ ករណី F0 ចំនួន ៨.៣៨១ ត្រូវបានប្រកាសថាបានជាសះស្បើយ ដែលនាំឱ្យចំនួនករណីជាសះស្បើយសរុបដល់ ៩.៥៩១.៤៨៦ ករណី។ គ្មានអ្នកស្លាប់ដោយសារកូវីដ ១៩ ត្រូវបានកត់ត្រាទេ៕