ចំនួនករណីឆ្លងកូវីដ ១៩ មាននិន្នាការកើនឡើង
(VOVWORLD) - វ៉ារ្យ៉ង់រង BA.5 របស់អូមីក្រុង ដែលត្រូវបានគេចាត់ទុកថា មានសមត្ថភាពរីករាលដាលយ៉ាងឆាប់រហ័ស បានចូលក្នុងប្រទេស វៀតណាម។
ក្រសួងសុខាភិបាលវៀតណាម កាលពីថ្ងៃទី២៨ ខែមិថុនា បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ បន្តកើនឡើង ដោយឈានដល់ ៧៦៩ករណី នៅតាមខេត្ត-ក្រុង ចំនួន៣៧។ ក្នុងថ្ងៃទី ២៨ ខែមិថុនា មានអ្នកជំងឺបានជាសះស្បើយចំនួនជាង៩.៥០០នាក់។
វ៉ារ្យ៉ង់រង BA.5 របស់អូមីក្រុង ដែលត្រូវបានគេចាត់ទុកថា មានសមត្ថភាពរីករាលដាលយ៉ាងឆាប់រហ័ស បានជ្រៀតចូលប្រទេសវៀតណាម។ អង្គការសុខភាពពិភពលោកបានព្រមានថា វ៉ារ្យ៉ង់ថ្មីអាចធ្វើអោយជំងឺកាន់តែស្មុគស្មាញ និងកើនឡើងម្តងទៀត។ ការស្រាវជ្រាវនៅលើពិភពលោក ហើយរួមទាំងការស្រាវជ្រាវរបស់វៀតណាម បានបង្ហាញអង្គបដិប្រាណប្រឆាំងនឹង SARS-CoV-2 បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី៣ នឹងធ្លាក់ចុះយ៉ាងខ្លាំងប្រហែល ១៥ សប្តាហ៍បន្ទាប់ពីការចាក់ថ្នាំ ជាពិសេសអង្គបដិប្រាណប្រឆាំងនឹងវ៉ារ្យ៉ង់អូមីក្រុង។ ដូច្នេះការចាក់វ៉ាក់សាំងដូសទី៤មានប្រយោជន៍ពិសេសសម្រាប់មនុស្សអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ មនុស្សអាយុចាប់ពី ១៨ឆ្នាំឡើងទៅដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយកម្រិតមធ្យមដល់កម្រិតធ្ងន់ធ្ងរ៕