ចំនួនករណីឆ្លងកូវីដ ១៩ លើពិភពលោកបន្តកើនឡើងខ្ពស់ក្នុងរយៈពេល២៤ម៉ោង កន្លងមក

(VOVWORLD) - នៅតំបន់អាស៊ីអាគ្នេយ៍វិញ ក្នុងរយៈពេល២៤ម៉ោងកន្លង មក បានរកឃើញករណី ឆ្លងថ្មីជាង៨៩ពាន់នាក់ ក្នុងនោះច្រើនបំផុតនៅឥណ្ឌូនេស៊ីដោយមានករណីឆ្លងថ្មី ចំនួន៥៤ពាន់នាក់។
ចំនួនករណីឆ្លងកូវីដ ១៩ លើពិភពលោកបន្តកើនឡើងខ្ពស់ក្នុងរយៈពេល២៤ម៉ោង កន្លងមក - ảnh 1ព្យាបាលសម្រាប់អ្នកជម្ងឺកូវីដ ១៩ នៅរដ្ឋ California អាមេរិក។ (រូបថត៖ AFP/ TTXVN)
គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកក្កដា លើទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ ១៩ សរុបជិត ១៩០,២លាននាក់ ក្នុងនោះករណីស្លាប់មានចំនួនជាង៤លាននាក់។
ក្នុងរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ ចំនួនករណីឆ្លងលើពិភពលោកបានកើន ឡើងជាង៤៩ម៉ឺននាក់ ខណៈដែលចំនួនករណីស្លាប់កើនជាង៦ពាន់៨រយនាក់។ ក្នុង នោះ នៅតាមប្រទេសអឺរ៉ុបនិងអាមេរិកនានាដូចជាអង់គ្លេស អេស្ប៉ាញ បារាំង រុស្ស៊ី អាមេរិក ជម្ងឺរាតត្បាតកំពុងមានសញ្ញាផ្ទុះរាលដាលឡើងវិញ ដោយការកើនឡើងយ៉ាង ខ្លាំងនៃចំនួនករណីឆ្លងថ្មី។
នៅតំបន់អាស៊ីអាគ្នេយ៍វិញ ក្នុងរយៈពេល២៤ម៉ោងកន្លងមក បានរកឃើញករណី ឆ្លងថ្មីជាង៨៩ពាន់នាក់ ក្នុងនោះច្រើនបំផុតនៅឥណ្ឌូនេស៊ីដោយមានករណីឆ្លងថ្មី ចំនួន៥៤ពាន់នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ