ចំនួនករណីឆ្លងកូវីដ-១៩ កើនឡើងយ៉ាងខ្លាំងនៅកូរ៉េខាងត្បូងនិងចិន
(VOVWORLD) - យោងតាមគេហរទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា ក្នុងរយៈពេល ២៤ ម៉ោង គិតត្រឹមម៉ោង ១៖៣០នាទី ថ្ងៃទី ១៣ ខែមីនា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ ចំនួន៤០០.០០នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនករណីសរុបកើនឡើងរហូតដល់ជាង ៤៥០លានករណី។ ក្នុងនោះមានអ្នកជំងឺជាង៦លាននាក់បានស្លាប់។
ទីតាំងធ្វើតេស្តរកកូវីដ-១៩ នៅខេត្ត Liaoning ចិន ថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២។ (រូបថត៖ AFP/TTXVN) |
សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតនៅលើពិភពលោក ដោយមានករណីឆ្លងជំងឺជិត ៨២ លាននាក់ និងជិត ១ លាននាក់បានស្លាប់។ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។
នៅទ្វីបអាស៊ី ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ កូរ៉េខាងត្បូងបានកត់ត្រាករណីឆ្លងកូវីដ-១៩ ថ្មី សរុបចំនួន ៣៥០.១៩០នាក់។ នេះជាថ្ងៃទីពីរជាប់ៗគ្នាហើយ ដែលកូរ៉េខាងត្បុង បានរកឃើញករណីឆ្លងជំងឺថ្មីលើសពី ៣៥០.០០០នាក់ ក្នុងបរិបទដែលវីរុសបំប្លែងខ្លួន Omicron កំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសនេះ។
ក្នុងពេលជាមួយគ្នានោះ នៅថ្ងៃទី១២ ខែមីនា ចិនក៏បានកត់ត្រាចំនួនករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃ ដ៏ខ្ពស់បំផុតក្នុងរយៈពេល ២ ឆ្នាំកន្លងមក ដោយមានចំនួន ៣.៤០០នាក់។ យោងតាមគណៈកម្មការសុខភាពជាតិចិន (NHC) ករណីឆ្លងជំងឺក្នុងសហគមន៍គឺភាគច្រើននៅក្នុងខេត្ត Jilin។ ចំនួនករណីថ្មីបានកើនឡើងយ៉ាងខ្លាំងនៅទូទាំងប្រទេស ដោយបង្ខំឱ្យអាជ្ញាធរចិន បិទសាលារៀនមួយចំនួន និងដាក់បទបញ្ជាបិទខ្ទប់នៅទីក្រុងភាគឦសានមួយចំនួន៕