ចំនួន​ករណី​ឆ្លង​កូវីដ-១៩ នៅ​ទូទាំង​ពិភពលោក​បន្តធ្លាក់​ចុះ

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១៖៣០នាទី ថ្ងៃទី ២៣ ខែមេសា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩សរុបចំនួនជាង ៥០៨,៤ លាននាក់ ក្នុងនោះមានករណីស្លាប់ចំនួនជាង ៦,២ លាននាក់។ អ្នកជំងឺដែលបានជាសះស្បើយមានចំនួនជាង ៤៦០,៨ លាននាក់។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ពិភពលោកបានរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ៦៦៧.៨៤៤នាក់បន្ថែមទៀត និងករណីស្លាប់មានចំនួន ២.៤៨៥នាក់។ អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ថ្មីនៅទូទាំងពិភពលោកបានធ្លាក់ចុះ ២៤% កាលពីសប្តាហ៍មុន ដោយបន្តធ្លាក់ចុះចាប់តាំងពីចុងខែមីនាមក។ យោងតាមទីភ្នាក់ងារនេះ ចំនួនករណីឆ្លងកូវិដ-១៩ ដែលបានកត់ត្រាក្នុងសប្តាហ៍ចាប់ពីថ្ងៃទី ១១-១៧ខែមេសាមានចំនួនជិត ៥,៥៩ លានករណី។ ចំនួនករណីស្លាប់ទាក់ទងនឹងកូវីដ-១៩ក៏ធ្លាក់ចុះ២១% មកត្រឹម ១៨.២១៥នាក់ ក្នុងសប្តាហ៍ទៅមិញ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានចំនួនករណីឆ្លងកូវីឌ-១៩ច្រើនជាងគេបំផុតនៅលើពិភពលោក ដែលមានអ្នកជំងឺកូវីដ-១៩ ចំនួនជាង ៨២,៥ លាននាក់ និងមានករនីស្លាប់ចំនួនជាង ១,០១ លាននាក់ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ