ចំនួនករណីឆ្លងកូវីដ-១៩ បន្តថយចុះ

(VOVWORLD) - ចំនួនអ្នកជំងឺដែលត្រូវបានប្រកាសថា ជាសះស្បើយក្នុងមួយថ្ងៃមានជាង ៣.៥០០ ករណី ដែលនាំឱ្យចំនួនករណីជាសះស្បើយសរុបចាប់តាំងពីផ្ទះឡើងជំងឺរាតត្បាត រហូតមកដល់ពេលនេះ គឺ ១,៨ លានករណី។ ថ្ងៃនេះ ក៏បានកត់ត្រាអ្នកស្លាប់ចំនួន ១៥៣ នាក់ផងដែរ។

គិតត្រឹមម៉ោង ១៦:០០ ថ្ងៃទី ២១ ខែមករា ដល់ម៉ោង ១៦:០០ ថ្ងៃទី ២២ ខែមករា ប្រទេស វៀតណាមបានកត់ត្រាករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ១៥.៧០៧ ដែលក្នុងនោះមានអ្នកជំងឺ ៤៩ នាក់ត្រូវបាននាំចូល និង ១៥.៦៥៨ ករណីត្រូវបានកត់ត្រាក្នុងស្រុក នៅតាមខេត្ត ក្រុងចំនួន ៦១ (ធ្លាក់ចុះ ២៤៣ ករណីបើធៀបនឹងថ្ងៃមុននោះ)។ ចំនួនអ្នកជំងឺដែលត្រូវបានប្រកាសថា ជាសះស្បើយក្នុងមួយថ្ងៃមានជាង ៣.៥០០ ករណី ដែលនាំឱ្យចំនួនករណីជាសះស្បើយសរុបចាប់តាំងពីផ្ទះឡើងជំងឺរាតត្បាត រហូតមកដល់ពេលនេះ គឺ ១,៨ លានករណី។ ថ្ងៃនេះ ក៏បានកត់ត្រាអ្នកស្លាប់ចំនួន ១៥៣ នាក់ផងដែរ។

ទាក់ទងនឹងការចាក់វ៉ាក់សាំង គិតត្រឹមថ្ងៃទី ២២ ខែមករា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាង ១៧៤ លានដូសត្រូវបានចាក់ជូនប្រជាជន ដែលក្នុងនោះការចាក់ដូសទី ១ បានជិត ៧៩ លានដូស ការចាក់ដូសទី ២ មានចំនួនជិត ៧៤ លានដូស និងលើកទី ៣  គឺច្រើនជាង ២២.៣ លានដូស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ