ចំនួនករណីឆ្លងកូវីដ-១៩នៅទីក្រុងហាណូយកើនលើសពី២០០០ករណីជាលើកដំបូងក្នុងរយៈពេល២៤ម៉ោង
(VOVWORLD) - ក្នុងនោះ ទីក្រុងហាណូយបានកត់ត្រាករណីវិជ្ជមាននឹង កូវីដ-១៩ចំនួន២.០៤៥ករណី។
ចាប់ពីម៉ោង៤ល្ងាចថ្ងៃទី១ ខែមករា ដល់ម៉ោង៤ល្ងាចថ្ងៃទី២ ខែមករា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីក្នុងស្រុកចំនួន១៦.៩១៤ករណីនៅតាមខេត្ត ក្រុងចំនួន៦៣។ ក្នុងនោះ ទីក្រុងហាណូយបានកត់ត្រាករណីវិជ្ជមាននឹងកូវីដ-១៩ចំនួន២.០៤៥ករណី។
ក្នុងថ្ងៃទី២ ខែមករា មានអ្នកជម្ងឺចំនួន១៤.៤២០នាក់ត្រូវបានប្រកាសជាសះស្បើយ ខណៈដែលករណីស្លាប់ក្នុងរយៈពេល២៤ម៉ោងកន្លងមកមានចំនួន២២១ករណី។
ពាក់ព័ន្ធដល់ស្ថានភាពចាក់វ៉ាក់សាំង គិតត្រឹមល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០២២ វៀតណាមបានចាក់វ៉ាក់សាំងការពារកូវីដ-១៩សរុបជាង១៥២លាន៨សែនដូស។ ៩៩,៥%នៃប្រជាជនមានអាយុពី១៨ឆ្នាំឡើងទៅ ត្រូវបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់១ដូស ខណៈដែល៩០,៧% ត្រូវបានចាក់គ្រប់២ដូស៕