ចំនួនករណីឆ្លងកូវីដ-១៩លើទូទាំងពិភពលោកកើនឡើងដល់ជិត២៤០លាននាក់

(VOVWORLD) - ដោយមានអត្រាចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ កើនឡើងខ្ពស់ៗ ប្រទេសជាច្រើន លើពិភពលោកកំពុងកែសម្រួលយុទ្ធសាស្ត្របង្ការទប់ស្កាត់ជម្ងឺរាតត្បាត ចាប់ពី គោលដៅ “គ្មានកូវីដ-១៩” ទៅជា “រួមរស់ជាមួយកូវីដ-១៩”។

ចំនួនករណីឆ្លងកូវីដ-១៩លើទូទាំងពិភពលោកកើនឡើងដល់ជិត២៤០លាននាក់ - ảnh 1បុគ្គលិកពេទ្យចាក់វ៉ាក់សាំងជូនជនចាស់ជរានៅទីក្រុងព្រុចស៊ែល បែលហ្ស៊ិក។ (រូបថត៖ AFP/VNA)
យោងតាមគេហទំព័រ worldomters.info បានធ្វើស្ថិតិថា គិតត្រឹមម៉ោង១ថ្ងៃទី១៤ ខែតុលា (ម៉ោង UTC) លើទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩សរុបចំនួន ជិត២៤០លាននាក់ ក្នុងនោះករណីឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោងកន្លងមក មានចំនួន ជាង៤៣៦,៦ពាន់នាក់។ ករណីស្លាប់សរុបចំនួនជិត៤,៩លាននាក់។
ដោយមានអត្រាចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ កើនឡើងខ្ពស់ៗ ប្រទេសជាច្រើន លើពិភពលោកកំពុងកែសម្រួលយុទ្ធសាស្ត្របង្ការទប់ស្កាត់ជម្ងឺរាតត្បាត ចាប់ពី គោលដៅ “គ្មានកូវីដ-១៩” ទៅជា “រួមរស់ជាមួយកូវីដ-១៩”។
នៅតំបន់អាស៊ី នាយករដ្ឋមន្រ្តីថៃលោក Prayuth Chan-ocha បានប្រកាសថា ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ខាងមុខ ប្រទេសនេះនឹងបើកចំហរទ្វារយ៉ាងពេញលេញសម្រាប់ ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩គ្រប់គ្រាន់ ធ្វើដំណើរតាមផ្លូវ អាកាសពីប្រទេសចំនួន១០ដែលត្រូវបានវាយតម្លៃថា មានហានិភ័យទាបនៃការផ្ទុះ រាលដាលជម្ងឺរាតត្បាត។
ប្រហាក់ប្រហែលគ្នាដែរ សឹង្ហបុរីបានប្រកាសថា នឹងពង្រីកកម្មវិធីច្រករបៀង ទេសចរណ៍សម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ហើយបើកច្រកទ្វារ ព្រំដែន និងមិនតម្រូវឲ្យធ្វើចត្តាឡីស័កចំពោះមនុស្សដែលបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ មកពីប្រទេសអឺរ៉ុបនិងអាមេរិកខាងជើងចំនួន៩ ចាប់តាំងពីថ្ងៃទី១៩ ខែតុលាខាងមុខនេះ។
នៅអឺរ៉ុបវិញ រដ្ឋធានីម៉ូស្គូ (សហព័ន្ធរុស្ស៊ី) នឹងចាប់ផ្ដើមអនុវត្តន៍ជាសាកល្បងការ ធ្វើតេស្តរហ័ស កូវីដ-១៩ចំពោះសិស្សានុសិស្សថ្នាក់វិទ្យាល័យនិងថ្នាក់មត្តេយ្យ។
ចំណែកឯសហរដ្ឋអាមេរិកបានប្រកាសថា ចាប់តាំងពីខែវិច្ឆិកាខាងមុខ នឹងដក បទបញ្ញត្តិស្ដីពីការរឹតត្បិតលើការធ្វើដំណើរតាមផ្លូវអាកាសទៅកាន់ប្រទេសចំនួន៣៣ ប៉ុន្តែត្រឹមតែអនុវត្តន៍ចំពោះមនុស្សដែលបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ