ចំនួនករណីឆ្លងជំងឺ COVID - 19 នៅចិនបានកើនឡើងជាថ្មី

(VOVWORLD) - ក្នុងចំណោមករណីឆ្លងជំងឺថ្មី មានអ្នកជំងឺម្នាក់មកពីទីក្រុង Wuhan ដែលជាចំណុចកណ្ដាលនៃជំងឺរាតត្បាតនៅចិនកាលពីមុន។ ទន្ទឹមនឹងនេះ អ្នកជំងឺចំនួន ១១ នាក់ទៀតនៅចិនគឺសុទ្ធតែមកពីទីក្រុង Shu Lan ខេត្ត Jilin ។

យោងតាមតួរលេខស្ថិតិ ដែលបានប្រកាសនាព្រឹកថ្ងៃទី ១០ ខែឧសភាបានឲ្យដឹងថា នាថ្ងៃទី ៩ ខែឧាភា ចិនដីគោកបានរកឃើញករណីឆ្លងជំងឺ COVID – 19 ថ្មីចំនួន ១៤ នាក់បន្ថែមទៀត ដែលក្នុងនោះមាន ១២ ករណីជាអ្នកជំងឺក្នុងស្រុក។

គួរកត់សម្គាល់ថា ក្នុងចំណោមករណីឆ្លងជំងឺថ្មី មានអ្នកជំងឺម្នាក់មកពីទីក្រុង Wuhan ដែលជាចំណុចកណ្ដាលនៃជំងឺរាតត្បាតនៅចិនកាលពីមុន។ ទន្ទឹមនឹងនេះ អ្នកជំងឺចំនួន ១១ នាក់ទៀតនៅចិនគឺសុទ្ធតែមកពីទីក្រុង Shu Lan ខេត្ត Jilin ។

ស្ថានភាពនេះធ្វើឱ្យតំបន់នានាក្នុងប្រទេសចិនត្រូវប្រុងប្រយ័ត្នជាថ្មីម្តងទៀតចំពោះគ្រោះអាសន្តនៃការផ្ទុះឡើងនៃជំងឺរាតត្បាតក្នុងស្រុកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ