ចំនួនករណីឆ្លងថ្មីកូវីដ ១៩ បានធ្លាក់ចុះយ៉ាងខ្លាំងមកនៅត្រឹម ២.២៦៩ ករណី ដែលជាចំនួនទាបបំផុតក្នុងរយៈពេលជិត ៣០០ ថ្ងៃកន្លងមក

(VOVWORLD) - នេះគឺជាចំនួនទាបបំផុតនៃករណីឆ្លងថ្មីក្នុងរយៈពេលជិត ៣០០ ថ្ងៃកន្លងទៅ។ ចាប់តាំងពីការចាប់ផ្តើមនៃការរាតត្បាតមក វៀតណាមមានអ្នកឆ្លងកូវីដ ១៩ ចំនួន ១០.៦៧៦.១៨៤ករណី។

គិតត្រឹមម៉ោង ១៦:០០ ថ្ងៃទី ៧ ឧសភា ដល់ម៉ោង ១៦:០០  ថ្ងៃទី ៨ ឧសភា វៀតណាមបានកត់ត្រាករណីកូវីដ-១៩ ថ្មីចំនួន ២.២៦៩ ករណី ដែលក្នុងនោះ ១ ករណីត្រូវបាននាំចូល និង ២.២៦៨ ករណីត្រូវបានកត់ត្រាឆ្លងក្នុងស្រុក ថយចុះ ១.០៧៧ ករណីបើធៀបនឹងថ្ងៃមុន នៅតាមខេត្តក្រុង ជំនួន ៥១។ នេះគឺជាចំនួនទាបបំផុតនៃករណីឆ្លងថ្មីក្នុងរយៈពេលជិត ៣០០ ថ្ងៃកន្លងទៅ។ ចាប់តាំងពីការចាប់ផ្តើមនៃការរាតត្បាតមក វៀតណាមមានអ្នកឆ្លងកូវីដ ១៩ ចំនួន ១០.៦៧៦.១៨៤ករណី។

ក្នុងអំឡុងពេលថ្ងៃនេះ មានអ្នកជំងឺ ២.០៦៦នាក់ ត្រូវបានប្រកាសថាបានជាសះស្បើយ។ បច្ចុប្បន្ននេះ ចំនួនករណីជាសះស្បើយសរុបមានចំនួន ៩.៣២០.៥៩១ ករណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ