ចំនួនករណីឆ្លងវីរុសថ្មីនិងស្លាប់បាត់បងជីវិតដោយវីរុសកូរ៉ូណា បានកើនឡើងយ៉ាងខ្លាំងនៅខេត្តហ៊ូប៉ីប្រទេសចិន

(VOVWORLD) - យោងតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពគិតត្រឹមដល់ថ្ងៃទី ៣ ខែកុម្ភះ បានឲ្យដឹងថា ចំនួនអ្នកឆ្លងវីរុសវីរុសកូរ៉ូណាប្រភេទថ្មី  (២០១៩ -  CnoV) នៅប្រទេសចិន មានចំនួនលើសពី ១៧,២០០ នាក់ ដែលក្នុងនោះមានអ្នកឆ្លងវីរុសថ្មីនេះ ចំនួន ២,៨២៩ នាក់ ហើយអ្នកស្លាប់មានចំនួន ៥៧ នាក់។
ចំនួនករណីឆ្លងវីរុសថ្មីនិងស្លាប់បាត់បងជីវិតដោយវីរុសកូរ៉ូណា បានកើនឡើងយ៉ាងខ្លាំងនៅខេត្តហ៊ូប៉ីប្រទេសចិន - ảnh 1 ចំនួនករណីឆ្លងវីរុសថ្មីនិងស្លាប់បាត់បងជីវិតដោយវីរុសកូរ៉ូណា បានកើនឡើងយ៉ាងខ្លាំងនៅខេត្តហ៊ូប៉ីប្រទេសចិន (រូបថត៖ TTXVN)

ហេតុដូច្នេះ រហូតមកដល់ពេលនេះ មានអ្នកស្លាប់សរុបចំនួន ៣៦១ នាក់នៅក្នុងប្រទេសចិន និងមានករណីចំនួន ១ ទៀតនៅប្រទេសហ្វីលីពីន។ ក្នុងចំណោមអ្នកស្លាប់ថ្មីទាំង ៥៧ នាក់ហើយមានករណីចំនួន ៥៦ នៅខេត្ត ហ៊ូប៉ី។ យោងតាម        គណៈកម្មការសុខភាពនិងសុខាភិបាលជាតិរបស់ចិន បានឱ្យដឹងថាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះចំនួនអ្នកឆ្លងវីរុស និងអ្នកស្លាប់នៅក្នុងខេត្តហ៊ូប៉ី អាចបន្តកើនឡើងយ៉ាងខ្លាំង ដោយសារតែចំនួនករណីអ្នកមានអាការៈធ្ងន់ធ្ងរនិងករណីត្រូវបានសង្ស័យឆ្លងវីរុសនេះ កំពុងស្ថិតក្នុងដំណាក់កាលផ្ទុះជំងឺតែម្តង។ មុននេះ នាថ្ងៃទី ២ ខែកុម្ភៈ យោធាចិនត្រូវបានផ្តល់សិទ្ធិគ្រប់គ្រងមន្ទីរពេទ្យ ហួសិនសាន (Huoshenshan) ដែលបានសាងសង់ក្នុងរយៈពេល ១០ ថ្ងៃតែប៉ុណ្ណោះដើម្បីព្យាបាលអ្នកជម្ងឺដែលឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីនៅទីក្រុងវូហាន (Wuhan) ខេត្តហ៊ូប៉ី (ប្រទេសចិន)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ