ចំនួនករណីថ្មីនៃ COVID-១៩ នៅទូទាំងពិភពលោកបានកើនឡើងយ៉ាងខ្លាំង ដោយសារតែប្រភេទរងថ្មី

(VOVWORLD) - របាយការណ៍ថ្មីបំផុតរបស់អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ចាប់ពីថ្ងៃទី ១០ ខែកក្កដា ដល់ថ្ងៃទី ៦ ខែសីហា មានករណីឆ្លងជំងឺCOVID-១៩ ថ្មី ចំនួនជិត ១,៥ លាននាក់ នៅជុំវិញពិភពលោក កើនឡើង ៨០% បើធៀបនឹងរយៈពេល ៤ សប្តាហ៍មុននោះ ខណៈពេលដែលចំនួនអ្នកស្លាប់ដោយសារ COVID-១៩ បានថយចុះ ៥៧% មកត្រឹម ២.៥០០ ករណី។ 
ចំនួនករណីថ្មីនៃ COVID-១៩ នៅទូទាំងពិភពលោកបានកើនឡើងយ៉ាងខ្លាំង ដោយសារតែប្រភេទរងថ្មី - ảnh 1WHO អំពាវនាវឱ្យបង្កើនការចាក់វ៉ាក់សាំងក្នុងបរិបទដែលប្រភេទរងថ្មីនៃនៃវ៉ារ្យ៉ង់ Omicron កំពុងលេចឡើង និងឆ្លងរាលដាលយ៉ាងឆាប់រហ័ស។ រូបថត៖ Reuters 

ការឆ្លងថ្មីភាគច្រើនគឺប្រមូលផ្តុំនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដោយចំនួនករណីថ្មីបានកើនឡើង ១៣៧%។ យ៉ាងណាក៏ដោយ WHO ព្រមានថា តួលេខទាំងនេះមិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនោះទេ ពីព្រោះប្រទេសជាច្រើនមានការធ្វេសប្រហែសជាងមុន ក្នុងការធ្វើតេស្តឬត្រួតពិនិត្យជំងឺ ។

កាលពីថ្ងៃទី ៩ ខែសីហា WHO បានប្រកាសថា បណ្តាប្រទេសគួរតែព្រួយបារម្ភអំពីប្រភេទរង EG.៥ នៃវ៉ារ្យ៉ង់ Omicron ។ យោងតាមការវាយតម្លៃរបស់ WHO ប្រភេទរងនេះហាក់ដូចជាងាយឆ្លងរាលដាលជាង ហើយមានសក្តានុពលគេចចេញពីប្រព័ន្ធភាពស៊ាំ។ បច្ចុប្បន្ននេះ មិនមានសញ្ញាដែលបង្ហាញថា EG.៥ បង្កឱ្យមានរោគសញ្ញាធ្ងន់ធ្ងរនៃ COVID-១៩ នោះទេ ហើយអង្គការសុខភាពពិភពលោកបានកំណត់ថា ប្រភេទរង EG.៥ នៃវ៉ារ្យ៉ង់ Omicron នេះមានហានិភ័យ "ទាប" ចំពោះសុខភាពសាធារណៈសកលលោក។ ទោះបីជាយ៉ាងណាក៏ដោយ ប្រមុខអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានព្រមានថា នៅមានហានិភ័យនៃការលេខចេញប្រភេទវ៉ារ្យ៉ង់ដ៏គ្រោះថ្នាក់ជាង ដែលអាចបណ្តាលឱ្យមានចំនួនករណីឆ្លងនិងការស្លាប់កើនឡើងយ៉ាងឆាប់រហ័ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ