ចិននិង EU ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការក្នុងបញ្ហាដំបន់និងសកល
(VOVWORLD) /  
|
ប្រធានរដ្ឋចិនលោក Xi Jinping និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Herman Van Rompuy (AFP) |
Vovworld-សហភាពអឺរ៉ុប(EU)និងចិនបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិ
ការដោះស្រាយបញ្ហាក្នុងដំបន់និងសកលដើម្បីធានាសន្តិភាពស្ថិរភាព។ នៅ
សន្និសីទកាសែតនាថ្ងៃទី៣១មិនាបន្ទាប់ពីការសន្ទនារវាងប្រធានរដ្ឋចិនលោក
Xi Jinping និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Herman Van Rompuy រួមជាមួយ
ប្រធានគណៈកម្មាធិការអឺរ៉ុបលោក Jose Manuel Barroso នៅទីស្ដីការ EU នៅ
ទីក្រុង Brussels (បែលហ្ស៊ីក) ភាគីទាំងពីរបានផ្ដោតទៅលើរាល់បញ្ហាយកចិត្ត
ទុកដាក់រួមដូចជាវិបត្តិនៅអ៊ុយក្រែនអ៊ីរ៉ង់និងស៊ីរីក៏ដូចជាការខ្វែងគំនិតក្នុង
ពាណិជ្ជកម្ម។
អំពីការខ្វែងគំនិតក្នុងពាណិជ្ជកម្ម តាមនោះមកដល់ឥឡូវនេះ EU មិនទាន់
ទទួលស្គាល់ខឿនសេដ្ឋកិច្ចទីផ្សាររបស់ចិន លោក Xi Jinping បានអះអាងថា ទំនាក់ទំនងសហប្រតិបត្តិការរវាងចិននិង EU នឹងមិនត្រូវបានរារាំងដោយការ
លំបាករឺខ្វែងគំនិតណាមួយឡើយ។ លោកសង្ឃឹមថា ដំណើរទស្សនកិច្ចនៅ
ទីក្រុង Brussels លើកនេះនឹងនាំមកផលប្រយោជន៍សំរាប់ភាគីទាំងពីរលើវិស័យ
ជាច្រើន រួមចំណែកនាំដៃគូរទាំងពីរខិតមកជិតគ្នាតាមយុទ្ធសាស្ត្រសហប្រតិបត្តិ
ការចិន- EU ដល់ឆ្នាំ២០២០។
ក្នុងពេលនោះ ប្រធានសភាអឺរ៉ុប (EP) លោក Martin Schulz បន្ទាប់ពីជួបសន្ទនាជាមួយប្រធានរដ្ឋចិនបានឲ្យដឹងថា ការខ្វែងគំនិតរវាង EU និងចិនអាចដោះស្រាយដោយការសន្ទនានិងដំណើរទស្សនកិច្ចលើកនេះរបស់លោក Xi
Jinping ជាភស្តុតាងសឲ្យឃើញថា ថ្នាក់ដឹកនាំចិនគាំទ្រសន្ទនាស្មោះត្រង់និងបើកចំហរអំពីបញ្ហាទាំងអស់ដែលមិនទាន់បានដោះស្រាយ។
នេះជាដំណើរទស្សនកិច្ចដំបូងរបស់ប្រធានរដ្ឋចិនមកបែលហ្ស៊ីកក្នុងអំឡុង
២៧ឆ្នាំកន្លងមកនិងជាប្រទេសទី៤ដែលលោក Xi Jinping ធ្វើដំណើរទស្សនកិច្ច
នៅទ្វីបអឺរ៉ុបលើកនេះ៕
-VOVWORLD