|
នាយករដ្ឋមន្ត្រីចិនលោក Lee Keqiang ទទួលជួបសន្ទនាជាមួយតំណាងជាន់ខ្ពស់ EU
លោកស្រី Federica Mogherini (រូបថត៖Reuters) |
(VOVworld) - នៅកិច្ចសន្ទនាយុទ្ធសាស្ត្រចិន-EU លើកទី៧ ដែលប្រព្រឹត្តទៅ
នៅទីក្រុងប៉េកាំង នាថ្ងៃទី១៩ មេសានោះ បណ្ដាមន្ត្រីការទូតជួរមុខរបស់ភាគីទាំងពីរ
បានសន្យាថា នឹងសហប្រតិបតិ្តការយ៉ាងស្អិតរមួតជាងមុន ដោយផ្តោតសំខាន់ទៅ
លើផលប្រយោជន៍រួមខាងសន្តិសុខ សន្តិភាពនិងជំរុញពាណិជ្ជកម្មសេរី។
អញ្ជើញថ្លែងមតិនៅកិច្ចសន្ទនានេះ សមាជិកក្រុមប្រឹក្សារដ្ឋចិនលោក Yang
Jiechi សង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈនាបច្ចុប្បន្ន ចិននិង EU ត្រូវការធ្វើឲ្យស៊ីជំរៅថែ
មទៀតនូវទំនាក់ទំនងហើយឯកភាពលើគោលនយោបាយនានាមិនត្រឹមតែដើម្បិ
ផលប្រយោជន៍រួមនៃភាគីទាំងពីរប៉ុណ្ណោះទេ ថែមទាំងដើម្បីសារសំខាន់នៃការ
អភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ចនិងនយោបាយអន្តរជាតិទៀតផង។រីឯខ្លួនវិញ
តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេស EU
លោកស្រី Federica Mogherini សំដែងគោលបំណងថា ភាគីទាំងពីរនឹងបង្កើនកិច្ច
សហប្រតិបតិ្តការតាមរយៈកម្មវិធីសមួយដែល EU និងចិនសុទ្ធតែអាចធ្វើបាន
ដើម្បីផលប្រយោជន៍របស់ប្រជាជនក្នុងតំបន់និងលើពិភពលោក៕