ចិននិងកម្ពុជាបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
|
ចិននិងកម្ពុជាបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ (VNA) |
(VOVworld) – នាថ្ងៃទី ១៣ តុលា ប្រធានរដ្ឋចិន លោក Xi Jinping បានទៅ
បំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវ
ការនៅបណ្ដាប្រទេសក្នុងតំបន់អាស៊ី-អាគ្នេយ៍ ចាប់ពីថ្ងៃទី ១៣ និងទី ១៤ តុលា
។ តាមគំរោង ប្រធានរដ្ឋចិន លោក Xi Jinping នឹងចូលថ្វាយបង្គំគាល់ព្រះមហា
ក្សត្រកម្ពុជា នរោត្ដម សីហមុនី និងជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរាជរដ្ឋា
ភិបាល សម្តេច តេជោ ហ៊ុន សែន។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ
ភាគីទាំងពីរនឹងចុះហត្ថលេខាលើរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការសំដៅ
ពង្រឹងនិងពង្រីកយុទ្ធសាស្ត្រអភិវឌ្ឍន៍និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី៕