ចិននិងកូរ៉េខាងជើងពិភាក្សាអំពីបញ្ហាព្រំដែន
|
ចិននិងកូរ៉េខាងជើងពិភាក្សាអំពីបញ្ហាព្រំដែន |
(VOV)_នាថ្ងៃទី២៥តុលា សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ និងចិន
បានរៀបចំកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនរួម ដើម្បីពិភាក្សាអំពីបញ្ហាទាក់ទិនដល់ព្រំ
ដែន។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីក្រុង ព្យុងយ៉ាង ដោយអនុរដ្ឋមន្ត្រីការបរទេស សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ លោកPark Myong Guk និងសមភាគី
Rén jiù xiūkè អញ្ជើញជាអធិបតី។ នៅទីនេះ ភាគីទាំងពីរបានពិភាក្សាអំពីការកសាង
ស្ពានថ្មី នៅតំបន់ព្រំដែនរួមរវាងប្រទេសទាំងពីរ និងកសាងច្រកទ្វារព្រំដែនថ្មី និង
បញ្ហាមួយចំនួនទៀត៕