ចិននិងជប៉ុនស្វាគមន៍ការបោះជំហានវិជ្ជមានរវាងអាមេរិកនិង ស.ប.ប.ក.

(VOVWORLD) - នាថ្ងៃទី ១១ ឧសភា ចិនបានស្វាគមន៍បណ្តាការបោះជំហានវិជ្ជមានរវាង អាមេរិកនិង ស.ប.ប.ក. ក្នុងការងារត្រៀមរៀបចំជំនួបកំពូលទ្វេភាគីដែលគ្រោង នឹងប្រព្រឹត្តទៅនាខែមិថុនា។ 
ចិននិងជប៉ុនស្វាគមន៍ការបោះជំហានវិជ្ជមានរវាងអាមេរិកនិង ស.ប.ប.ក.  - ảnh 1 ចិននិងជប៉ុនស្វាគមន៍ការបោះជំហានវិជ្ជមានរវាងអាមេរិកនិង ស.ប.ប.ក. 

នាថ្ងៃទី ១១ ឧសភា ចិនបានស្វាគមន៍បណ្តាការបោះជំហានវិជ្ជមានរវាង អាមេរិកនិង ស.ប.ប.ក. ក្នុងការងារត្រៀមរៀបចំជំនួបកំពូលទ្វេភាគីដែលគ្រោង នឹងប្រព្រឹត្តទៅនាខែមិថុនា។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានឲ្យដឹងថា៖ ប៉េកាំងសង្ឃឹមថា ជំនួបរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un នៅសឹង្ហបុរីនាថ្ងៃទី ១២ មិថុនាខាងមុខនឹងទទួលបានលទ្ធផលសកម្ម។ តាមរយៈ នោះបង្កើតឡើងការបោះជំហានសំខាន់ក្នុងគោលដៅលុបបំបាត់នុយក្លេអ៊ែរលើ ឧបទ្វីបកូរ៉េ ដោះស្រាយភាពតានតឹងនយោបាយក៏ដូចជាពង្រឹងសន្តិភាពនិងស្ថិរ ភាពក្នុងរយៈពេលយូរអង្វែងក្នុងតំបន់ផងដែរ។ នាថ្ងៃដដែល នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានស្វាគមន៍ជំនួបខាងមុខរវាងថ្នាក់ដឹកនាំទាំងពីររូបរបស់ កូរ៉េខាងជើងនិងអាមេរិក។ លោក Shinzo Abe បានសន្យានឹងសហប្រតិបត្តិការ ជាមួយអាមេរិកកូរ៉េខាងត្បូងចិននិងរុស្ស៊ីក៏ដូចជាសហគមន៍អន្តរជាតិដើម្បីជំរុញ ការបោះជំហានក្នុងបញ្ហាពាក់ព័ន្ធនានាពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ