|
នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ថ្លែងតមិនៅចំពោះមហាសន្និបាតអ.ស.ប
(រូបថត៖EPA/TTXVN) |
(VOVworld) - នាព្រឹកថ្ងៃទី២២ កញ្ញា នៅសម័យប្រជុំជាន់ខ្ពស់មហាសន្និបាត
អ.ស.បលើកទី៧១ ថ្នាក់ដឹកនាំចិននិងជប៉ុន បានថ្លែងសន្ទរកថាទាក់ទិនដល់កម្មវិធី
នុយក្លេអ៊ែររបស់ស.ប.បកូរ៉េ។ខណៈដែលប៉េកាំងអំពាវនាវឲ្យប្រទេសនានាស្វែងរក
ដំណោះស្រាយតាមរយៈការចរចារនិងសន្ទនាផ្ទាល់ រីឯតូក្យូចាត់ទុកថា សហគមន៍
អន្តរជាតិគប្បីមានប្រតិកម្មខុសពីមុន ដោយសារនិន្នាការថ្មីក្នុងកម្មវិធី នុយក្លេអ៊ែរ
របស់ព្យុងយ៉ាង។ថ្លែងមតិនៅមហាសន្និបាតអ.ស.ប នាយករដ្ឋមន្រ្តី ជប៉ុនលោក
Shinzo Abe អះអាងថា ការគំរាមកំហែងពីស.ប.បកូរ៉េ ក្រោយពីការ សាកល្បង
កាំជ្រួចនិងនុយក្លេអ៊ែរជាច្រើនក្នុងឆ្នាំនេះ គឺខុសប្លែកបើប្រៀបនឹងរយៈពេលមុន
ដោយហេតុនេះទាមទារឲ្យសហគមន៍អន្តរជាតិមានប្រតិកម្មដ៏រឹងមាំ។ប៉ុន្តែ សម
ភាគីចិនលោក Li Keqiang បានអះអាងជាថ្មីម្ដងទៀតថា សហគមន៍អន្តរជាតិ
ចាំបាច់ត្រូវដោះស្រាយបញ្ហាក្ដៅគកុករបស់ពិភពលោកដូចជានៅស៊ីរីនិងស.ប.ប
កូរ៉េ តាមរយៈដំណោះស្រាយខាងនយោបាយនិងកិច្ចសន្ទនា៕