ចិននិងជប៉ុនអះអាងមិនទុកអោយការប្រជែង​ដណ្ដើមអធិបតេយ្យភាពចំពោះប្រជុំកោះ Senkaku ជះឥទ្ធិពលដល់ទំនាក់ទំនងទ្វេភាគី

នាយករដ្ឋមន្ត្រីចិន លោក Wen Jiabao និងសមភាគី ជប៉ុន Yoshihiko Noda បាន
ឯកភាព  នាថ្ងៃទី ១៣ ឧសភាថា៖ មិនទុកអោយការប្រជែង​ដណ្ដើម អធិបតេយ្យ
ភាពចំពោះប្រជុំកោះ Senkaku ជះឥទ្ធិពលដល់ទំនាក់ទំនងទ្វេភាគីទេ។ ​ក្នុងជំនួប
ទ្វេភាគី នៅទីក្រុង​ប៉េកាំង (ចិន) នាយករដ្ឋមន្ត្រីចិន លោក Wen Jiabao ​បាន ស្ដី អំពី ការប្រជែងដណ្ដើមអធិបតេយ្យភាពប្រជុំកោះ Senkaku ​ពេល​អះអាង ថា៖  ប្រជុំកោះនោះជាដែនដីរបស់ចិនពីយូរណាស់មកហើយ។ រីឯ ​នាយករដ្ឋមន្ត្រី
ជប៉ុន Yoshihiko Noda អះអាងថា៖  Senkaku ជាផ្នែកមួយ​ដែល​មិនអាចកាត់ ផ្ដាច់ចេញរបស់ដែនដីជប៉ុន ទន្ទឹមនឹងនោះ លើកច្បាស់ថា៖​ការដែលចិនបង្កើន សកម្មភាពនៅដំបន់សមុទ្រជិត Senkaku បានធ្វើអោយ​ប្រជាជនជប៉ុនអរិចិត្ត។ មិនអើពើដល់បណ្ដាការខ្វែងគំនិត ក្នុងបញ្ហាអធិបតេយ្យភាព ចំពោះ  Senkaku  នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពិរចិននិងជប៉ុន នៅតែ​ទទួលបានការព្រមព្រៀង  បង្កើនកិច្ចសហប្រតិបត្តិការ សំដៅទប់ទល់នឹង​ស្ថានភាពតានតឹងនៅលើឧបទ្វីបកូរ៉េ៕

ចិននិងជប៉ុនអះអាងមិនទុកអោយការប្រជែង​ដណ្ដើមអធិបតេយ្យភាពចំពោះប្រជុំកោះ Senkaku ជះឥទ្ធិពលដល់ទំនាក់ទំនងទ្វេភាគី - ảnh 1
ចិននិងជប៉ុនអះអាងមិនទុកអោយការប្រជែង​ដណ្ដើមអធិបតេយ្យភាពចំពោះប្រជុំកោះ Senkaku ជះឥទ្ធិពលដល់ទំនាក់ទំនងទ្វេភាគី(http://www.xaluan.com)


ប្រតិកម្មទៅវិញ

ផ្សេងៗ