ចិននិងបារាំងព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ចិននិងបារាំងព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
រូបថតៈ TTXVN


(VOVworld)-នាថ្ងៃទី១៥ឧសភា នៅទីក្រុងប៉េកាំង(ចិន) នាយករដ្ឋមន្ត្រីចិនលោក
Li Keqiang បានមានជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសបារំាងលោក
Laurent Fabius ក្នុងពេលដែលលោកកំពុងមានដំណើរទស្សនកិច្ចនៅប្រទេស
នេះ។ ថ្លែងមតិក្នុងជំនួប លោក Li Keqiang បានឲ្យដឹងថា ចិនត្រៀមខ្លួនជាស្រេច
សហ ប្រតិបត្តិការជាមួយបារាំង ក្នុងការរៀបចំផែនការសម្រាប់បណ្តាដំណើរ
ទស្សនកិច្ច ជាន់ខ្ពស់នាពេលអនាគត ក៏ដូចជាផ្តល់អាទិភាពក្នុងការធ្វើអាជីវកម្ម
រួមទីផ្សារទី៣ និងជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពលនុយក្លេអ៊ែរ។
លោក Li Keqiang ក៏បានអំពាវនាវឲ្យភាគីទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការលើ
វិស័យ មួយចំនួន ក្នុងនោះមានវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មជាដើម។ រីឯខ្លួនវិញ
លោក  Laurent Fabius បានសម្តែងនូវបំណងប្រាថ្នារបស់បារីស សហប្រតិបត្តិការ ស្អិតរមូតជាមួយចិននិងរក្សាទំនាក់ទំនងអំពីបំរ៉ែបំរួលអាកាសធាតុក៏ដូចជាបណ្តា បញ្ហាសកលលោកផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ