ចិននឹងផ្តល់អាទិភាពក្នុងការផ្តល់វ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍

(VOVWORLD) - លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថាប្រទេសចិននឹងអនុម័តលើទម្រង់ផ្សេងៗគ្នាដូចជាការបរិច្ចាគ ឬផ្តល់ជំនួយដោយឥតសំណងនូវវ៉ាក់សាំង Covid-19 សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
ចិននឹងផ្តល់អាទិភាពក្នុងការផ្តល់វ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍ - ảnh 1 លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន 

នាថ្ងៃទី២១ខែតុលា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថាប្រទេសចិននឹងអនុម័តលើទម្រង់ផ្សេងៗគ្នា ដូចជាការបរិច្ចាគឬផ្តល់ជំនួយដោយឥតសំណងនូវវ៉ាក់សាំង Covid-19 សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

លោក Zhao Lijian  បានមានប្រសាស ន៍ថានាបច្ចុប្បន្នប្រទេសចិនមានវ៉ាក់សាំង Covid-19 ចំនួន៤ ប្រភេទ ដែលកំពុងស្ថិតនៅក្រោមការធ្វើតេស្តគ្លីនិកក្នុងដំណាក់កាលទី ៣ ហើយប្រទេសនេះមានសមត្ថភាពគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងដោយខ្លួនឯង ប៉ុន្តែប្រទេសចិននៅតែសម្រេចចិត្តចូលរួមក្នុងកម្មវិធី COVAX ដើម្បីអាចធានាថា បណ្តាប្រទេសកំពុងអភិវឌ្ឍន៍សមត្ថភាពក្នុងការទទួលបានវ៉ាក់សាំង ក៏ដូចជាជំរុញឲ្យប្រទេសនានាមានលក្ខខ័ណ្ឌគ្រប់គ្រាន់ដើម្បីចូលរួមក្នុងកម្មវិធី COVAX ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ