ចិននិងរុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការអភិវឌ្ឍន៍ឧទ្ធម្ភាគចក្រធុន ធ្ងន់

(VOVWORLD) -លោក Miao Yu បានឲ្យដឹងថា  “ សម្រាប់ជំហានបន្ត រដ្ឋាភិបាលចិននឹងពន្លឿនដំណើរការអនុម័តលើគម្រោងនេះ ដើម្បីបើកការដ្ឋានសាងសង់គម្រោងនេះឲ្យបានឆាប់ៗផងដែរ។

នាថ្ងៃទី ២៨ ខែសីហា រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានចិន លោក Miao Yu បានឲ្យដឹងថា ទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូបានឯកភាពគ្នា ចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្មស្ដីពីគម្រោងអភិវឌ្ឍន៍ ឧទ្ធម្ភាគចក្រធុនធ្ងន់រួម។

ថ្លែងនៅក្នុង សន្និសីទសារព័ត៌មានជាមួយរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មរុស្ស៊ី លោក Denis Manturov នៅ ពិព័រណ៍អវកាសអន្តរជាតិ MAKS-2019 នៅ Zhukovskyជាយទីក្រុងម៉ូស្គូនោះ លោក Miao Yu បានឲ្យដឹងថា  “ សម្រាប់ជំហានបន្ត រដ្ឋាភិបាលចិននឹងពន្លឿនដំណើរការអនុម័តលើគម្រោងនេះ ដើម្បីបើកការដ្ឋានសាងសង់គម្រោងនេះឲ្យបានឆាប់ៗផងដែរ។

មុននេះ ប៉ុស្តិ៍ ព័ត៌មាន RTរបស់រុស្ស៊ីបានផ្សាយថា គម្រោងឧទ្ធម្ភាគចក្រធុនធ្ងន់រួម ដែលលោក Miao Yu បានលើកឡើងនេះ ត្រូវបានប្រសិទ្ធនាមថា “ឧទ្ធម្ភាគចក្រធុនធ្ងន់ទំនើប” ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ