ចិននិងរុស្ស៊ីបានចេញសេចក្តីថ្លែងការរួមអំពីវិបត្តិនៅស៊ីរី

ចិននិងរុស្ស៊ីបានចេញសេចក្តីថ្លែងការរួមអំពីវិបត្តិនៅស៊ីរី - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសចិន (Image: VOV Online)

(VOVworld) – ចិននិងរុស្ស៊ីបានចេញសេចក្តីថ្លែងការរួមអំពីវិបត្តិនៅស៊ីរី។ សេចក្តីថ្លែងការនេះត្រូវបានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា
ចិននិង ព្រឹទ្ធសភារុស្ស៊ីចុះហត្ថលេខា នាថ្ងៃទី ២៦ កញ្ញា។ ក្នុងនោះ ភាគី
ទាំង ២ បានលើកច្បាស់ថា៖ ការចរចារសន្តិភាពគឺជាដំណោះស្រាយតែ
មួយគត់សំរាប់ បញ្ហានៅស៊ីរី។ ទន្ទឹមនឹងនោះ ប្រទេសទាំង ២ បានគាំទ្រ
សេចក្តីសម្រេចចិត្ត នៃថ្នាក់ដឹកនាំរបស់ស៊ីរីអំពីការចូលរួមសន្ធិសញ្ញាអំពី
ការប្រើប្រាស់អាវុធគីមី ក៏ដូចជា ការព្រមព្រៀងរវាងរុស្ស៊ីនិងអាមេរិកអំពី
ការដោះស្រាយបញ្ហាអាវុធគីមីនៅប្រទេមជ្ឈឹម បូរព៌ារនេះដែរ។ សេចក្តី
ថ្លែងការពោលខាងលើក៏បានសង្ឃឹមថា៖ សន្និសីទ​អន្តរជាតិអំពីស៊ីរីនៅ
ទីក្រុង Geneva (ស្វីស) នឹងត្រូវបានរៀបចំឡើងយ៉ាងឆាប់ៗ ។ នាថ្ងៃដ៏ដែល
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Ryabkov បានប្រកាសថា៖ រុស្ស៊ីត្រៀមខ្លួន
ជាស្រេចជួយឧបត្ថម្ភការពារទីកន្លែងមានអាវុធគីមីនៅស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ