ចិននិងរុស្ស៊ីយល់ព្រមបង្កើនការវិនិយោគគ្នាទៅវិញទៅមកចិននិងរុស្ស៊ីយល់ព្រមបង្កើនការវិនិយោគគ្នាទៅវិញទៅមក
|
រូបថតៈ អ៊ីនធឺណែត |
(VOVworld)-នាថ្ងៃទី៩កញ្ញា ចិននិងរុស្ស៊ីបានមូលមតិជាឯកឆ័ន្ទថា បង្កើនការវិនិយោគ
គ្នាទៅវិញទៅមកនិងរួមគ្នាអភិវឌ្ឍន៍បណ្តាគំរោងការណ៍ដូចជា ថាមពល ផ្លូវរថភ្លើង
ល្បឿនលឿន ផ្ទះស្នាក់នៅនិងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធជាដើម។ នេះគឺជាលទ្ធ
ផលដែលទទួលបាន ក្នុងកិច្ចប្រជុំដើមដំបូងនៃគណៈកម្មាធិការ សហ ប្រតិបត្តិការ
វិនិយោគចិន-រុស្ស៊ីនៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង ក្រោមសហអធិបតី
ភាពរបស់ឧបនាយករដ្ឋមន្រ្តីចិន លោក Zhang Gaoli និងឧប នាយករដ្ឋមន្រ្តីទី១
របស់រុស្ស៊ី លោក Igor Shuvalov។ ក្នុងកិច្ចប្រជុំនេះ លោក Zhang Gaoli បានអះអាង
ថា ទំនាក់ទំនងដៃគូចិន-រុស្ស៊ីកំពុងឈានចូល ដំណាក់កាលអភិវឌ្ឍន៍ថ្មី។ តាមលោក
ថា ការដែលប្រទេសទាំងពីរ បង្កើត គណៈកម្មាធិការសហប្រតិបត្តិការវិនិយោគ
គឺសំដៅត្រៀមរៀបចំឲ្យជំនួបជា ប្រចាំឆ្នាំលើកទី១៩រវាងថ្នាក់ដឹកនាំរដ្ឋាភិបាលនៃ
ប្រទេសទាំងពីរ។ ក្នុងពេលជាមួយគ្នានោះ លោក Shuvalov បានសង្កត់ធ្ងន់ថា
ការបង្កើនវិនិយោគទ្វេភាគី ដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងនិងពង្រីកកិច្ច
សហប្រតិបត្តិការ៕