ចិននិងរុស្ស៊ីលើកកំពស់កិច្ចសហប្រតិបត្តិការយោធា

(VOVWORLD) - នាថ្ងៃទី ៣ មិថុនា ក្នុងជំនួបនៅខាងក្រៅការសន្ទនា Shangri-la លើកទី ១៦ ដែលត្រូវបានរៀបចំឡើងនៅសឹង្ហបុរី បណ្ដាមន្ត្រីជាន់ខ្ពស់របស់ចិន និងរុស្ស៊ីបានលើកកំពស់កិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។ 
ចិននិងរុស្ស៊ីលើកកំពស់កិច្ចសហប្រតិបត្តិការយោធា - ảnh 1 ចិននិងរុស្ស៊ីលើកកំពស់កិច្ចសហប្រតិបត្តិការយោធា

(VOVworld) – នាថ្ងៃទី ៣ មិថុនា ក្នុងជំនួបនៅខាងក្រៅការសន្ទនា Shangri-la លើកទី ១៦ ដែលត្រូវបានរៀបចំឡើងនៅសឹង្ហបុរី បណ្ដាមន្ត្រីជាន់ខ្ពស់របស់ចិន និងរុស្ស៊ីបានលើកកំពស់កិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។ ក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Alexander Fomin នាយករង វិទ្យាស្ថានវិទ្យាសាស្ត្រយោធាចំណុះកងទ័ពរំដោះប្រជាជនចិន ឧត្តមសេនីយ៍ទោ Helei បានចាត់ទុកថា៖ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យចិន-រុស្ស៊ីកំពុង អភិវឌ្ឍន៍ល្អប្រសើរ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរយកចិត្តទុកដាក់ដល់កិច្ចសហ ប្រតិបត្តិការយោធាទ្វេភាគី ហើយបង្កើតឡើងគ្រិះស្ថាននយោបាយរឹងមាំមួយ សំរាប់ការអភិវឌ្ឍន៍ទំនាក់ទំនងយោធារវាប្រទេសទាំងពីរ។ រីឯខ្លួនវិញ អនុរដ្ឋមន្ត្រី ការពាជាតិរុស្ស៊ី លោក Alexander Fomin បានបញ្ជាក់ថា៖ ការអភិវឌ្ឍន៍ដ៏ល្អ ប្រសើរក្នុងទំនាក់ទំនងយោធារវាងរុស្ស៊ីនិងចិនមានប្រភពដើមពីទំនាក់ទំនងយ៉ាង ជិតស្និទ្ធិរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ