ចិននិងរុស្ស៊ីឯកភាពបង្កើនទំនាក់ទំនងដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរនិងពិភពលោក
(VOVWORLD) - ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងអនុប្រធានរដ្ឋចិន លោក Wang Qishan បានជួបចរចាជាមួយគ្នានាថ្ងៃទី ២៥ ឧសភា នៅទីក្រុង St.Petersburg។
ចិននិងរុស្ស៊ីឯកភាពបង្កើនទំនាក់ទំនងដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរនិងពិភពលោក |
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងអនុប្រធានរដ្ឋចិន លោក Wang Qishan បានជួបចរចាជាមួយគ្នានាថ្ងៃទី ២៥ ឧសភា នៅទីក្រុង St.Petersburg។ ក្នុងជំនួបនេះ លោក Wang Qishan វាយតំលៃខ្ពស់ចំពោះទំនាក់ ទំនងរវាងចិននិងរុស្ស៊ី ព្រមទាំង ចាត់ទុកថា៖ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើ គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរដើរតួនាទីយ៉ាងសំខាន់មិនត្រឹមតែចំពោះភាគីទាំងពីរ ប៉ុណ្ណោះទេ ថែមទាំង ចំពោះពិភពលោក ទៀតផង។ រីឯខ្លួនវិញ ប្រធានាធិបតី Vladimir Putin បានលើកច្បាស់ថា៖ ទំនាក់ទំនងរុស្ស៊ី-ចិននាបច្ចុប្បន្នរក្សានៅកំរិត ខ្ពស់ដោយការបង្កើនទំនុកទុក្ខចិត្តនយោបាយ។ លោកក៏បានសង្កត់ធ្ងន់ទៀតថា៖ រុស្ស៊ីត្រៀមខ្លួនជាស្រេចរួមជាមួយចិនជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបង្កើនការយោគយល់គ្នាទៅវិញទៅមកនិងជួយឧបត្ថម្ភគ្នាលើឆាកអន្តរជាតិព្រមទាំងនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយឡើងកំពស់ថ្មី៕