ចិននិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការបង្ការប្រឆាំងគ្រឿងញៀន
|
ចិននិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការបង្ការប្រឆាំងគ្រឿងញៀន̣(TTXVN) |
(VOV)_នាថ្ងៃទី១០ មិនា ចិននិងវៀតណាម បានរួមសហការបំផ្លាញចោល គ្រឿងញៀន១០០០គីឡូក្រាម នៅតំបន់ស្វ័យត zhuangs ខេត្ត Guangxi (ភាគខាង
ត្បូងចិន)។ នេះគឺជាផ្នែកមួយក្នុងយុទ្ធសាស្ត្របង្ការ ប្រឆាំងគ្រឿងញៀនរួមរវាង
ប្រទេសទាំងពីរ។ ការបំផ្លាញចោលគ្រឿងញៀនពោលខាងលើ ភាគច្រើនគឺ
Heroin ត្រូវបានអនុវត្តនៅស្រុក Ningming ជាប់នឹងព្រំដែនវៀតណាម ក្រោម
ការធ្វើ ជាក្សិលសាក្សីរបស់បណ្ដាស្ថាប័ននគរបាល និងដំណាងអង្គការយុវជននៃ ប្រទេសទាំងពីរ។ ប្រមុខស្ថាប័នសន្តិសុខតំបន់ លោកGao Xiong បានវាយតំលៃ ខ្ពស់ចំពោះការងារបង្ការ ប្រឆាំងជនល្មើសគ្រឿងញៀន ធានាសណ្ឋាប់ធ្នាប់និង
ស្ថិរ ភាពនៅក្នុងតំបន់ព្រំដែនចិនវៀតណាម។ យុទ្ធនាការនេះគឺសំដៅរួមចំណែក
លើកកំពស់ ការយល់ដឹងរបស់ប្រជាជន ពិសេសគឺមជ្ឈដ្ឋានវ័យក្មេង អំពីគ្រោះ ថ្នាក់របស់គ្រឿងញៀន៕