ចិននិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបង្កើនទំនាក់ទំនង

ចិននិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបង្កើនទំនាក់ទំនង - ảnh 1
លោក Kim Châng Un (រូបថតៈ Internet)


នៅក្នុងជំនួបជាមួយគណៈបក្សពលករសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (WPK)ដែលកំពុងបំពេញទស្សនកិច្ចនៅប៉េកំាង ចិន នាថ្ងៃទី២៣មេសា ប្រធានរដ្ឋចិន
ហូចិនតាវ បានសង្កត់ធ្ងន់ ចំពោះការជម្រុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការ មិត្ត
ភាព រវាងចិននិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត កូរ៉េ នឹងបន្តជា គោល មាគ៌ាដឹកនាំរបស់បក្ស និងរដ្ឋាភិបាលចិន។ ប្រធានរដ្ឋចិន ហូចិនតាវ ក៏ឲ្យដឹងថា ចិន
ជានិច្ចកាល សហប្រតិបត្តិការជាមួយសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ រក្សាបណ្តាការផ្លាស់ប្តូររវាង គណៈបក្សនយោ បាយទាំងពីរ ជម្រុញទំនាក់ទំនងអ្នក
ជិតខាងល្អ និងខំប្រឹងប្រែងរក្សាសន្តិភាព  និងស្ថិរភាពលើឧបទ្វិបកូរ៉េ។ ក្នុងពេល
នោះដឹកនាំគណៈប្រតិភូ WPK លោក Kim Yong Il ជាលេខាគណៈកម្មាធិការមជ្ឈឹម
បក្សពលក និងជាប្រធានគណៈកម្មាធិការ កិច្ចការបរទេសរបស់ WPK បានចាត់ទុក
ថា ការដែលថ្នាក់ដឹកនាំ Kim Châng Un  ត្រូវបានជ្រើសតាំងជាលេខាទី ១របស់
WPK និងជាប្រធានទី១នៃគណៈកម្មាធិការការពារជាតិរបស់សាធារណៈរដ្ឋ ប្រជា ធិបតេយ្យប្រជាមានិតកូរ៉េ បាន បង្កើតមូលដ្ឋាមរឹងមាំ ដើម្បីសាធារណៈរដ្ឋ ប្រជាធិប
តេយ្យប្រជាមានិតកូរ៉េ អនុវត្តបណ្តាគោលបំណងរបស់អតីតថ្នាក់ដឹកនាំ Kim Il Sung
និងលោក Kim Jong Il។ ទន្ទឹមនឹងនោះ លោក Kim Yong Il ក៏សង្កត់ធ្ងន់អំពីទំនាក់
ទំនង ប្រពៃណីមិត្តភាពរវាងបក្សកាន់អំណាចទាំងពីរ និងប្រជាជននៃប្រទេសទាំង
ពីរ បាន ដែលបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរគ្រប់ជំនាន់ពូនជ្រុំដោយឥតឈប់
ឈរ។ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នឹងខំប្រឹងប្រែងដើម្បីបន្ត ជម្រុញចំណងទំនាក់ទំនងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ