ចិននិងសហភាពអឺរ៉ុបបន្តចរចាគ្នាស្តីពីកិច្ចព្រមព្រៀងវិនិយោគ

(VOVWORLD) - នាថ្ងៃទី ១០ ខែមិថុនា មជ្ឈដ្ឋានមន្រ្តីពាណិជ្ជកម្មចិននិងសហភាពអឺរ៉ុប(EU) បានចាប់ផ្តើមធ្វើកិច្ចចរចាលើកទី ២១ ស្តីពីកិច្ចព្រមព្រៀងវិនិយោគទ្វេភាគី (BIT) នៅទីក្រុងប៉េកាំង។
ចិននិងសហភាពអឺរ៉ុបបន្តចរចាគ្នាស្តីពីកិច្ចព្រមព្រៀងវិនិយោគ - ảnh 1 ចិននិងសហភាពអឺរ៉ុបបន្តចរចាគ្នាស្តីពីកិច្ចព្រមព្រៀងវិនិយោគ (រូបថតឧទាហរណ៍)

ក្រសួងពាណិជ្ជកម្មចិន (MOC) បានឲ្យដឹងថា ភាគីទាំងពីរនឹងជួបចរចាគ្នាស្តីពីឯកសារនិងបញ្ជីមុខទំនិញដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង ក៏ដូចជារួមគ្នាខិតខំប្រឹងប្រែង សម្រេចឲ្យបាននូវការវិវត្តិន៍តាមទិសវិជ្ជមានផងដែរ។ យោងតាមផែនការកិច្ចចរចារនេះនឹងអូសបន្លាយរយៈពេល ៥ ថ្ងៃ។ នេះគឺជាកិច្ចចរចារមួយក្នុងចំណោមកិច្ចចរចាពាណិជ្ជកម្មនិងសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ប្រទេសចិន។ ជុំ ទី១នៃកិច្ចចរចានេះត្រូវបានបានចាប់ផ្តើមនាឆ្នាំ ២០១៣ ហើយថ្នាក់ដឹកនាំនៃភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយទៀតនៅ ឆ្នាំ ២០២០ខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ