ចិននិងអង់គ្លេសជំរុញទំនាក់ទំនងទ្វេភាគីក្នុងសករាជថ្មី

(VOVWORLD) - នាថ្ងៃទី ១ កុម្ភៈ ប្រធានរដ្ឋចិន លោក Xi Jinping បានជួបចរចាជា មួយនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ដែលកំពុងមានដំណើរ ទស្សនកិច្ចនៅប៉េកាំង ក្នុងនោះ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពជំរុញនិងពង្រឹង ទំនាក់ទំនងទ្វេភាគីក្នុងសករាជថ្មី។ ក្នុងជំនួបចរចា ប្រធានរដ្ឋចិន លោក Xi Jinping បានសង្កត់ធ្ងន់ថា៖ សន្តិភាព ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការដើម្បី ផលប្រយោជន៍នៃប្រទេសទាំងពីរបានក្លាយទៅជានិន្នាការស្នូលនៃសម័យ។
ចិននិងអង់គ្លេសជំរុញទំនាក់ទំនងទ្វេភាគីក្នុងសករាជថ្មី  - ảnh 1 ចិននិងអង់គ្លេសជំរុញទំនាក់ទំនងទ្វេភាគីក្នុងសករាជថ្មី 


(VOVworld) – នាថ្ងៃទី ១ កុម្ភៈ ប្រធានរដ្ឋចិន លោក Xi Jinping បានជួបចរចាជា មួយនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ដែលកំពុងមានដំណើរ ទស្សនកិច្ចនៅប៉េកាំង ក្នុងនោះ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពជំរុញនិងពង្រឹង ទំនាក់ទំនងទ្វេភាគីក្នុងសករាជថ្មី។ ក្នុងជំនួបចរចា ប្រធានរដ្ឋចិន លោក Xi Jinping បានសង្កត់ធ្ងន់ថា៖ សន្តិភាព ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការដើម្បី ផលប្រយោជន៍នៃប្រទេសទាំងពីរបានក្លាយទៅជានិន្នាការស្នូលនៃសម័យ។ លោកចាត់ទុកថា៖ ចិននិងអង់គ្លេសគប្បីប្រតិបត្តិតាមនន្នាការរបស់សម័យ ឲ្យសមស្របនឹងតម្រូវការបស់ប្រទេសដំណាក់កាលអភិវឌ្ឍន៍និមួយៗនិងកិច្ចស ហប្រតិបត្តិការទ្វេភាគី ក៏ដូចជា បំពេញបន្ថែមអត្ថន័យថ្មីសំរាប់ទំនាក់ទំនងទ្វេភាគី សំដៅឆ្ពោះទៅទំនាក់ទំនងនៃ «សករាជមាស»។ ប្រធានរដ្ឋចិន លោក Xi Jinping បាននាំចេញការផ្តើមគំនិតចំនួន ៤ ដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងចិន-អង់គ្លេសនាអនាគត។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី  Theresa May ក៏បានសម្តែងការជឿទុកចិត្តថា៖ ដំណើរទស្សនកិច្ចនៅចិនលើកនេះនឹង ជួយជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រសកលរវាងប្រទេសទាំងពីរ។ ក្រៅពីនោះ ភាគីទាំងពីរបានឯកភាពពិចារណានិងវាយតំលៃអំពីសកម្មភាពវិនិយោគនិងពា ណិជ្ជកម្មដូចជាជំហានដំបូងឆ្ពោះទៅកិច្ចព្រមព្រៀងពាណិជ្ជកម្មនាអនាគតក្រោយ Brexit៕

ប្រតិកម្មទៅវិញ

ផ្សេងៗ