|
ចិននិងអង់គ្លេសរៀបចំការសន្ទនាសន្តិសុខ (VOV) |
(VOVworld) – ចិននិងអង់គ្លេសទើបនឹងរៀបចំការសន្ទនាសន្តិសុខជាន់ខ្ពស់
លើកទី ២ រវាងប្រទេសទាំងពីរនៅទីក្រុងឡុង (អង់គ្លេស)។ សន្និសីទលើកនេះ
ដោយអគ្គលេខាធិការគណៈកម្មាធិការគោលនយោបាយនិងច្បាប់ចិន លោក
Wang Yong Qinh និងទីប្រឹក្សាសន្តិសុខជាតិនៃនាយករដ្ឋមន្ត្រីអង់គ្លេស លោក
Mark Lyall Grant អញ្ជើញសហការអធិបតី។ ភាគីទាំងពីរបានពិភាគ្សាអំពីការ
ប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្មលទ្ធិជ្រុលនិយមបទល្មើសមានអង្គការនិង
បញ្ហាធានាសន្តិសុខលើបញ្តាញអ៊ីនធឺណែត។ មន្ត្រីជាន់ខ្ពស់ទាំងពីររូបនេះក៏
បានឯកភាព បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនិងនីតិប្រតិ
បត្តិផងដែរ៕